សាយ ទម្លាយរូបរាងស្គមខ្លាំងកាលពីអំឡុងឆ្នាំ ២០២០ និងពោលពាក្យបែបនេះក្នុងថ្ងៃខួបកំណើត
សិល្ប៖ មហាជនពិតជាបានដឹងច្បាស់ហើយចំពោះលោក សាយ ដែលតែងតែជួយសង្គមជារឿយៗ ជាមួយ យុទ្ធនាការ ” Run with sai ” ដោយលោកធ្លាប់បានកំណត់ទីតាំង និងរត់ជាច្រើនកន្លែងនៅប្រទេសកម្ពុជា ដើម្បីជួយរកប្រាក់ឧបត្ថម្ភទៅកាន់មន្ទីពេទ្យគន្ធបុប្ផា តាមរយៈយុទ្ធនាការជួយសង្គមនេះដែរ សាយ បានធ្វើឲ្យប្រជាជនកម្ពុជាពិតជាសប្បាយរីករាយដែលមានធនធានមនុស្សល្អបែបនេះនៅក្នុងសង្គម ។
យ៉ាងណាមិញនៅថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ ដែលត្រូវជាថ្ងៃកំណើតរបស់ សាយ ដោយលោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលស្គមខ្លាំង ព្រោះជួយសង្គមជាមួយយុទ្ធនាការ ” Run with sai ” និងភ្ជាប់មកជាមួយសារដោយបានរៀបរាប់ថា ” ឆ្នាំនេះមិនបានជួយអ្វីច្រើនទេ តែខ្ញុំនឹងមិនទាន់ឈប់ជួយទេ ដរាបណាខ្ញុំនៅមានជីវិតខ្ញុំនៅតែបន្តជួយសង្គម តិចឬច្រើនតាមសមត្ថភាព និងលទ្ធភាពនាពេលនោះ ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជា ចូលរួមទាំងអស់គ្នាដើម្បីសង្គមជាតិយើង ” រូបកាល ២០២០ – ២០២១។
គួរបញ្ជាក់ផងដែរថា សាយ ក៏កំពុងតែរៀបចំនូវគម្រោងថ្មីជាបន្តទៀតជាមួយយុទ្ធនាការ ” Run with sai ” រត់ជុំគ្នានៅក្រុងកែប ម្នាក់ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ដើម្បីអបអរសាទរខួប៧០ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣ នេះផងដែរ ។