លោក កៅ សីហា ចោទជាសំណួរបែបនេះពាក់ព័ន្ធព្រះតេជគុណ ចន្ទ មុនី ព្រះធុតុង្គកំពុងល្បីខ្លាំងនោះ!
ពិតណាស់នៅមួយរយៈចុងក្រោយនេះប្រជាជនកម្ពុជា កំពុងតែមានជំនឿខ្លាំងទៅលើ ព្រះតេជគុណ ចន្ទ មុនី ដែលគង់នៅខេត្តកំពង់ឆ្នាំង ហើយមានមតិខ្លះក៏បានលើកឡើងថា ព្រះតេជគុណ ចន្ទ មុនី គឺពិតជាស្រដៀងលោក ឪសួនណាស់ និងបានធ្វើដំណើរមកពីខេត្តឆ្ងាយៗ ដើម្បីស្កាត់មកជួបព្រះអង្គផងដែរ។
ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ សុខៗ ក៏ស្រាប់តែបាត់ព្រះកាយ ព្រះតេជគុណ ចន្ទ មុនី ប៉ុន្តែនៅតែមានប្រជាជនជាច្រើនមិនបោះបង់នោះទេ សុខចិត្តនៅរង់ចាំជួបជាមួយព្រះអង្គ ឲ្យបានបើទោះបីជាត្រូវរង់ចាំជាយូរថ្ងៃក៏ដោយ។
ជាមួយគ្នានេះដែរលោក កៅ សីហា ក៏បានបញ្ចេញមតិជុំវិញរឿងរ៉ាវនេះ និងបាន បង្ហោះនូវរូបភាពរបស់លោក ឪសួង ព្រមទាំងបានចោទជាសំណួរថា ” តើរូបព្រះតេជគុណនៅក្នុងរូបភាពជាមួយលោកឪសួងនេះ ស្រដៀង ព្រះតេជគុណ ចន្ទ មុនី ដែរឬទេ? ។
ស្របគ្នានោះ ក៏មានមតិមហាជនជាច្រើនបានចូលទៅ Comment ដោយមានមតិខ្លះបានលើកឡើងថា ព្រះតេជគុណនៅក្នុងរូបភាពជាមួយលោកឪសួងនេះ គឺពិតជាស្រដៀង ព្រះតេជគុណ ចន្ទ មុនី ៨០ – ៩០ ភាគរយទៅហើយ រីឯមតិខ្លះទៀត ក៏បានលើកឡើងថា ” ព្រះតេជគុណ ចន្ទ មុនី គឺមិនស្រដៀង ព្រះតេជគុណនៅក្នុងរូបភាពជាមួយលោកឪសួង នោះទេ ” ។
គួររំឭកថា តាមការពិនិត្យជាក់ស្តែង ព្រះតេជគុណ ចន្ទ មុនី អង្គនេះ ក៏បានធ្លាប់ថតរូប និងមានការតុបតែងជារបៀបតាមសម័យកាលនីមួយៗ នៅក្នុងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ជាអារាមដែលកំពុងអាស្រ័យនោះដែរ ប៉ុន្តែរូបភាពដែលបានចែកចាយទៅនោះ គឺបានធ្វើឲ្យមានមហាជនខ្លះក៏មានការយល់ច្រលំថា ជារូបយូរហើយ ប៉ុន្តែរូបថតទាំងអស់ដែលរៀបចំថតនោះ មិនមានជាប់ជាមួយលោកឪសួងនោះទេ ហើយរូបថតដែលមានព្រះសង្ឃថា ស្រដៀងនោះ គឺស្ថិតនៅជាចម្ងល់មហាជននៅឡើយ សរុបមក អត់មានប្រភពណាច្បាស់ថា ព្រះតេជគុណអង្គនេះ មានព្រះជន្មប៉ុន្មានឲ្យប្រាកដឡើយ សូម្បីតែគុណម្ចាស់នោះផ្ទាល់ ក៏មិនបញ្ជាក់ដែរ ទោះមានសំណួរជាញឹកញ៉ាប់ទៅកាន់ព្រះអង្គផ្ទាល់ក្តី៕