វ៉ាន់នីឡា បញ្ជាក់ថា នឹងធ្វើតាមផ្លូវច្បាប់ រាល់អ្នកដែលមានចេតនាអាក្រ.ក់មើលខ្លួន



សិល្ប៖
តារាចម្រៀង និងជាពិធីការិនី កញ្ញា វ៉ាន់នីឡា បានបង្ហោះសារមួយធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលទាំងព្រឹកនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៣ នេះ ដោយបានបង្ហាញពីគណនី Facebook មួយដែលមានចេតនាទុច្ចរិត និងបំណងមិនល្អ ព្រមទាំងសំអុយកិត្តិយស និងប្រើពាក្យពេចន៍ ខុសច្បាប់ មកលើរូបនាង ។

បើយោងតាមរយៈការបង្ហោះសាររបស់កញ្ញា វ៉ាន់នីឡា បានរៀបរាប់ថា ថ្មីៗនេះ មានជនអានា.មិកដែលមានបំណងទុច្ចរឹត និងសំអុយកិត្តិយសនាងខ្ញុំ ដោយបង្កើតគណនីនៅលើបណ្តាញសង្គមក្លែងក្លាយ និងក្លែងជានាងខ្ញុំ ហើយបានធ្វើសកម្មភាពឆាតទៅមនុស្សដែលស្គាល់ និងអ្នករាប់អាននាងខ្ញុំ ដោយប្រើពាក្យពេចន៍ និងចេតនាទុច្ចរិត ខុសច្បាប់នានា ។ ទន្ទឹមគ្នានេះដែរ នាងខ្ញុំ នឹងដាក់បណ្តឹងចាត់ការតាមផ្លូវច្បាប់ រាល់អ្នកដែលបំណង និងចេតនាអា.ក្រក់មកលើនាងខ្ញុំតាមគ្រប់រូបភាព ពិសេសសកម្មភាពលើបណ្តាញសង្គម ដោយការក្លែងបន្លំគណនី Facebook របស់នាងខ្ញុំជាដើម  ។

គួរបញ្ជាក់ផងដែរថា គណនីមួយដែលមានឈ្នោះថា ” Chenda Sok ” នេះហើយគឺជាគណនី ដែលមានបំណងមិនល្អមកលើកញ្ញា វ៉ាន់នីឡា និងតែងតែចែករំលែកនូវរាល់សកម្មភាពផ្សេងៗជាច្រើនរបស់ កញ្ញា វ៉ាន់នីឡា ពីគណនីពិតរបស់កញ្ញាផងដែរ​ ៕

 

អត្ថបទដែលជាប់ទាក់ទង