អ្នកគាំទ្រភ្ញាក់ផ្អើល និងសរសើរមិនដាច់ពីមាត់ក្រោយឃើញ យក់ ឋិតរដ្ឋា មានរាងតូចជាងមុន



សិល្ប៖
ពិតណាស់ក្រោយអ្នកនាង យក់ ឋិតរដ្ឋា មានគ្រួសារ និងបានក្លាយទៅជាម្ដាយរបស់កូនៗទាំង ៣ រួចមក ក៏បានធ្វើឲ្យរូបរាង ក៏ដូចជាសម្រស់របស់អ្នកនាង មានកាផ្លាស់ប្ដូរ និងប្រែប្រួលទៅជាមានសាច់ជាងមុន តាមរយៈការប្រែប្រួលនៃរូបរាងនេះដែរ អ្នកនាងក៏ធ្លាប់ត្រូវបានមហាជនមួយចំនួនរិះគន់ ទៅលើរូបរាងរបស់អ្នកនាង ដែលធ្វើឲ្យអ្នកនាងមានការឈឺចាប់យ៉ាងខ្លាំងចំពោះការរិះគន់ទាំងនេះ ។

ដោយឡែកនៅថ្មីៗនេះដែរ ស្រាប់តែអ្នកនាង យក់ ឋិតរដ្ឋា បានបង្ហាញខ្លួនមកជាមួយរូបរាងថ្មី ដែលមានរាងតូចជាងមុន រីឯដៃជើងវិញក៏ស្រឡូន ចង្កេះក៏តូច ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបរាងថ្មីរបស់អ្នកនាង ។

គួរបញ្ជាក់ផងដែរ អ្នកនាង យក់ ឋិតរដ្ឋា គឺជាតារាចម្រៀងមួយរូបដែលមានទឹកដមពិរោះ ហើយក៏ជាតារាមួយរូបដែលតែងតែស្ថិតក្នុងដួងចិត្តអ្នកគាំទ្រជានិច្ច បើទោះបីជាអ្នកនាងមានគ្រួសារ ​និងមានកូនហើយក៏ដោយក្ដី ក៏អ្នកនាងនៅតែទទួលបានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រខ្លាំងដដែល ។

 

អត្ថបទដែលជាប់ទាក់ទង