ផ្ទុះការចាប់អារម្មណ៍ លើការប្រគុំតន្រ្តី ព្រាប សុវត្ថិ ដែលនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ



សិល្ប៖
កាលពីថ្ងៃទី ១៣ ខែ តុលាឆ្នាំ ២០២៣ កន្លងទៅលោកឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះវីដេអូមួយធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង ដោយនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៣ ខាងមុននេះ នឹងមានការប្រគុំតន្រ្តី ” គ្រួសារ ព្រាប សុវត្ថិ ”
ដែលមានការចូលចម្រៀងដោយលោក ព្រាប សុវត្ថិ ផ្ទាល់និងកូនប្រុសទាំងបីរបស់លោក គឺ សុវត្ថ មុនីវណ្ណ សុវត្ថ មុនីនាគ និង សុវត្ថ សិវីវុឌ្ឍ ព្រមទាំងមានការចូលរួមពីតារាចម្រៀងស្រីវ័យក្មេងមួយរូបទៀតផងដែរ ។

ចំពោះការប្រគុំតន្រ្តីនេះដែរ គឺធ្វើឡើងនៅប្រទេស Australia ទីក្រុង Melbourne ហើយចំពោះសំបុត្រចូលរួមទស្សនាមានតម្លៃ ១៤០ ដុល្លារ ជាមួយគ្នានេះដែរលោក ព្រាប សុវត្ថិ ក៏បានឲ្យដឹងថា
មានបទចម្រៀងជាច្រើនបទ និងមានអ្វីដែលថ្មីសម្រាប់បង្ហាញជូនអ្នកគាំទ្រទស្សនា ព្រមទាំងមិនធ្វើឲ្យអ្នកគាំទ្រខកបំណងនោះទេ ។

ក្នុងនោះដែរ ក៍មានការបង្ហាញពីបទចម្រៀង និងភ្លេងខ្លះៗ ដែលទុកត្រៀមច្រៀងជូនអ្នកគាំទ្រស្ដាប់ និងរាំលេងកម្សាន្តផងដែរ នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៣ ខាងមុននេះ ។

\

 

 

អត្ថបទដែលជាប់ទាក់ទង