បុគ្គល ២ រូបនេះប្រកាសធ្វើការងារជូន អ្នកនាង ស្រីអូន ដោយមិនយកលុយក្នុងថ្ងៃតែមួយ



សិល្ប៖
កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនកំពុងតែចាប់អារម្មណ៍ទៅលើបុគ្គល ២ រូបដោយបានប្រកាសថា នឹងការឲ្យអ្នកនាង ស្រីអូន ដោយមិនយកលុយ ក្នុងនោះមានលោក Emoដែលជាអ្នកនិពន្ធ និងជាតារាចម្រៀង Orignal Song បានបង្ហោះសារនៅលើគណនី Facebook របស់លោកថា “ លោកនឹងផលិតចម្រៀង ជូនផលិតកម្ម រាមរបស់អ្នកនាង ស្រីអូន ដោយឥតគិតថ្លៃក្នុងរយៈពេលពេញ ១ ឆ្នាំ ដើម្បីជួយដល់អ្នកស្រីអូន ក្នុងគ្រាលំបាកមួយនេះ ” ។ ក្នុងនោះដែរលោកក៏បានភ្ជាប់មកជាមួយលេខទូរស័ព្ទ និងលេខតេឡេក្រាម ដើម្បីឲ្យខាងផលិតកម្មរាម ក៏ដូចជាអ្នកស្រីអូន និងក្រុមការងារទាក់ទងមកលោកផងដែរ ។

ងាកមកលោក សុខ រ៉ាស៊ី វិញលោកក៏បានប្រកាសថានឹងធ្វើការងារជូនអ្នក ស្រីអូន ដោយមិនគិតលុយសូម្បីតែមួយរៀល ក្នុងរយៈពេលដ៏ទៅ ៥ ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២៣ ដល់ ឆ្នាំ ២០២៨ ដើម្បីជាការដឹងគុណដល់លោក ឧកញ៉ា ឈាង រត្ន័ ។

ជាមួយគ្នានេះដែរក៏មានមហាជនជាច្រើនបានសម្ដែងការរីករាយ និងសប្បាយចិត្តចំពោះទង្វើដ៏ល្អរបស់លោក Emo និង លោក សុខ រ៉ាស៊ី ដែលបានសម្រេចចិត្តធ្វើការងារដោយមិនគិតលុយពីអ្នកនាង ស្រីអូន ក្នុងគ្រាដែលអ្នកនាងកំពុងតែជួបបញ្ហាបែបនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង