ផ្ទុះការចាប់អារម្មណ៍ខ្លាំង ! ក្រោយអ្នកនាង ខាត់ សួស្ដី ច្រៀង Cover បទ “ 20 Out Now ” របស់ ទេព ពិសិដ្ឋ ទៅជាចង្វាក់សារ៉ាវាន់



សិល្ប៖
នៅពេលថ្មីៗនេះមហាជនកំពុងតែចាប់អារម្មណ៍ខ្លាំង ទៅលើការច្រៀង Cover របស់អ្នកនាង ខាត់ សួស្ដី ក្នុងបទ “ 20 Out Now ”ដែលបានកែច្នៃប៉ារ៉ូលច្រៀងទៅជាចង្វាក់សារ៉ាវាន់ ដោយកំពុងតែទទួលបានការចាប់អារម្មណ៍ និងផ្ទុះការចូលមើលរហូតទៅដល់ ១ លានដងក្នុងរយៈត្រឹមតែមួយថ្ងៃ ។

ហើយអ្វីដែលកាន់តែពិសេសនោះគឺបទ “ 20 Out Now ” នេះតែងតែមានអ្នកយកទៅចម្រៀង Cover និងកែប្រែជា Versionថ្មីៗផ្សេងៗគ្នាជាច្រើន ដោយមានទាំងចង្វាក់បែបសារ៉ាវាន់ បែបសេដ និងមានបែបផ្សេងៗជាចម្រើនទៀត ផងដែរ។

គួរបញ្ជាក់ផងដែរថា បទ “ 20 Out Now ” របស់តារាវ័យក្មេង ទេព ពិសិដ្ឋ ដែលបានចម្រៀងរួមគ្នាជាមួយលោក Ricky ,Chanty និង NPN គឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងត្រូវបានលើកយកមកចម្រៀងក្នុងកម្មតូចធំនានាថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង