លោក Den suffer ធ្វើឲ្យអ្នកគាំទ្រគាំងស្ទើរគ្រប់គ្នា ខណៈនិយាយបែបនេះដាក់ប្អូនស្រី



សិល្ប៖
កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ កញ្ញា សុខ សារ៉ាវីតា បានបង្ហោះរូបភាពមួយសន្លឹក ដោយត្រៀមនឹងចេញបទចម្រៀងថ្មី ព្រមភ្ជាប់មកជាមួយ Caption រៀបរាប់ថា “ ហេតុអ្វីមិនអាចជួបគ្នាបាន បើពួកយើងស្រលាញ់គ្នាខ្លាំងយ៉ាងហ្នឹង បើស្នេហានេះកំពុងជាប់គាំង គ្មានទីលំនឹង ទោះបន្តក៏ដឹងថា មិនអាចទៅរួច …… បន្ទាត់ ហើយចំពោះបទចម្រៀងថ្មីរបស់ កញ្ញា សុខ សារ៉ាវីតា នេះដែរគឺ នឹងចេញជាផ្លូវការនៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។

ស្របគ្នានោះស្រាប់តែលោក Den suffer ដែលជាបងប្រុសរបស់ កញ្ញា សុខ សារ៉ាវីតា បានចូលទៅ Comment និយាយបែបលេងសើចជាមួយប្អូនស្រីពៅថា“ កាលនៅរៀនត្រូវបន្ទាត់របស់គ្រូច្រើនមែន បានចេញបទ បន្ទាត់បេះដូង ដាក់ត្រូវបន្ទាត់វិញ ” និងបានភ្ជាប់មកជាមួយរូប Emoji សើចថែមទៀតផង ទន្ទឹមគ្នានោះ សារ៉ាវីតា ក៏បានចូលទៅឆ្លើយតបជាមួយបងវិញភ្លាមៗថា “ ណាស់តែបងឯងនឹងតើ ” ។

គួរបញ្ជាក់ផងដែរថា កញ្ញា សុខ សារ៉ាវីតា គឺជាអតីតបេក្ខភាព ប្រឡងចម្រៀងលំដាប់ពិភពលោកកម្មវិធី The Voice Cambodia រដូវកាលទី ៣ និងបានជាប់ដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្បិតថាកញ្ញាមិនអាចដណ្ដើមបានពានក៏ពិតមែន ប៉ុន្តែក៏បានយកឈ្នះចិត្តអ្នកគាំទ្រ ឲ្យនៅតែស្រលាញ់ និងបន្តគាំទ្រកញ្ញា ខ្លាំងដដែលផងដែរ ។

អត្ថបទដែលជាប់ទាក់ទង