ពេជ្រ វត្តីសារ៉ាវឌ្ឍី រំភើប និងនឹកស្មានមិនដល់ ដែលទទួលបានការគាំទ្រខ្លាំងនៅប្រទេសវៀតណាម


សិល្ប៖ កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី Miss Grand International 2023 ដែលធ្វើឡើងនៅប្រទេសវៀតណាមបានឈានមកដល់វគ្គបង្ហាញឈុតតំណាងជាតិហើយ ក្នុងនោះដែរ សម្រាប់ឈុតរបស់បវរកញ្ញាដែលគ្រងគឺពិតជាស្រស់ស្អាត និងមានអត្ថន័យ នៃឈុតនីមួយៗ ។ ជាមួយគ្នានវដែរ ក៏បានឃើញ Miss Grand Cambodia 2022 និងជា 5th Runner Up Miss  GrandInternational 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ចូលរួមក្នុងកម្មវិធីនេះផងដែរ ។

បើយោងតាមរយៈវីដេអូមួយដែលបង្ហោះអំពីសកម្មភាពរបស់ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមក្នុងកម្មវិធី Miss Grand International2023 នៅប្រទេសវៀតណាម គឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ដែលធ្វើឲ្យ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី រំភើបចិត្ត និងនឹកស្មានដល់ឡើយ ព្រោះនេះគឺជាលើកទី ១ ដែលកញ្ញា បានមកកាន់ប្រទេសវៀតណាម ប៉ុន្តែអ្នកគាំទ្រវៀតណាមបានស្គាល់ខ្លួនយ៉ាងច្បាស់បែបនេះ ។

ព្រោះរំភើបខ្លាំងទើប កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានវីដេអូមួយ និងរៀបរាប់ថា ” នាងខ្ញុំពិតជារំភើបចិត្ត និងមិននឹកស្មានដល់ថានៅប្រទេសវៀតណាមមានអ្នកស្គាល់មានអ្នកគាំទ្រនាងច្រើនយ៉ាងនេះ តួយ៉ាងសូម្បីតែ បងប្អូនអ្នកលក់ទំនិញ ក៏ស្គាល់នាងយ៉ាងច្បាស់ថាជា Miss Grand Cambodia 2022ទៀតផង ។

អត្ថបទដែលជាប់ទាក់ទង