មួយឃ្លានេះពី ភិទិ និយាយទៅកាន់គូស្នេហ៍ពិតជាមានន័យណាស់



សិល្ប៖
មហាជនពិតជាបានស្គាល់ច្បាស់ហើយពីតារាចម្រៀងសំឡេងផ្អែម ថុល សុភិទិ ដែលជារឿយៗលោកតែងតែបង្ហាញនូវភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគូស្នេហ៍ នៅលើបណ្ដាញសង្គម ។

​តាមរយៈកម្មវិធី តាម Trend ថុល សុភិទិ បានលើកឡើងបែបនេះចំពោះស្នេហ៍របស់ខ្លួនថា” រាល់ថ្ងៃសង្សារបស់លោកគឺជាជីរិតរបស់លោក ” ហើយនាងគឺពិតសំខាន់ខ្លាំងណាស់ បន្ទាប់ពីគ្រួសារ ខណៈពីមុនមកលោកក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ និងអ្នកផ្សេងៗដែរ ប៉ុន្តែពេលដែលនៅឆ្ងាយពីពួកគេ គឺជាមិនសូវមានអារម្មណ៍នឹកប៉ុន្មានទេ ក្រៅពី​ប៉ា និង ម៉ាក់ ដោយឡែកចំពោះគូស្នេហ៍បច្ចុប្បន្ននេះវិញ គ្រប់ពេលដែលនៅឆ្ងាយពីនាង គឺលោកតែងតែនឹកទៅនាងគ្រប់ពេល និងចង់ដឹងចង់ឮគ្រប់សកម្មភាពដែលនាងធ្វើប្រចាំថ្ងៃថែមទៀតផង។

គួរបញ្ជាក់ផងដែរថា សម្រាប់ទំនាក់ទំនង់ស្នេហារបស់ ​ថុល សុភិទិ​ បានចាប់់ផ្ដើម ចាប់អារម្មណ៍គ្នាជាមួយគូស្នេហ៍កាលអំឡុងពេល ដែលចូលរួមកម្មវិធីឡើងផ្ទះរបស់ MADAM DAហើយថុល សុភិទិ​​ គឺជាអ្នកទាក់ទងទៅគូរស្នេហ៍មុន ។

អត្ថបទដែលជាប់ទាក់ទង