សុខ សោម៉ាវត្តី ពោលថា សម្រស់កាន់តែចាស់ ខណៈកូនស្រីធំពេញវ័យ



សិល្ប៖
កន្លងទៅប៉ុន្មានឆ្នាំ ពេលនេះកូនស្រីរបស់តារាសម្ដែងស្រីអ្នកនាង សុខ សោម៉ាវត្តី មានអាយុជាង ១០ ហើយ និងពេញរូបពេញរាងមានសាច់ឈាមដូចជាមុនស្សពេញវ័យ វីឯសម្រស់វិញពិតជាស្រស់ស្អាតណាស់ ។

ជារឿយៗអ្នកនាង សុខ សោម៉ាវត្តី តែងតែបង្ហោះរូបជាមួយកូនស្រីបណ្ដូលចិត្ត និងបង្ហាញក្ដីស្រលាញ់ចំពោះកូនស្រីយ៉ាងខ្លាំង ខណៈពេលនេះកូនស្រីកាន់តែធំ ពេញរូបពេញរាងគ្រប់ពេលដែលអ្នកម្ដាយ និងកូនស្រីថតរូបជាមួយគ្នា គឺពិតជាដូច បងនិងប្អូន ព្រោះកូនស្រីរបស់អ្នកនាងមានកម្ពស់ខ្ពស់ជិតស្មើ និងម្ដាយទៅហើយ ។

ងាកមកអ្នកនាង សុខ សោម៉ាវត្តី ក៏តែងតែត្អូញត្អែរថា ពេលនេះខ្លួនកាន់តែចាស់ហើយ ព្រោះកូនស្រីកាន់តែធំ ក្រោយបានឮកបែបនេះហើយអ្នកគាំទ្រក៏បានលាន់មាត់ថា” មើលទៅអ្នកនាងនៅតែក្មេង និងស្រស់ស្អាតខ្លាំងដដែល ” ។

 

អត្ថបទដែលជាប់ទាក់ទង