​ឈិន ម៉ានិច្ច នឹងបរិច្ចាគថរិកាដែលកញ្ញារកបានពីប្រទេសកាណាដា មួយចំនួនជួយដល់កុមារកព្រាកម្ពុជា



សិល្ប៖
តារាចម្រៀងសំឡេងផ្អែមកញ្ញា ​ឈិន ម៉ានិច្ច បានប្រកាសថានឹងបរិច្ចាគថរិកាមួយផ្នែកដែល រកបានពីការច្រៀងនៅប្រទេសកាណាដាដើម្បីជួយដល់មណ្ឌលកុមារគំព្រានៅកម្ពុជា បន្ទាប់ពីកញ្ញាត្រឡប់មកដល់ទឹកដីកំណើតវិញ ។

ជាមួយគ្នានោះដែរ កញ្ញាក៏មិនទាន់បានបញ្ជាក់ឈ្មោះ មណ្ឌលកុមារកព្រាមួយដែល កញ្ញាគ្រោង នឹងជួយនោះនៅឡើយទេ ដោយកញ្ញាបានបង្ហោះសារនៅលើគណនី Facebook របស់ខ្លួនថា “ថវិការដែលខ្ញុំរកបានពីប្រទេស កាណាដា ខ្ញុំនឹងយកមួយចំណែកដើម្បីបរិច្ចាគជូនដល់មណ្ឌលកុមាកំព្រានៅប្រទេស កម្ពុជា បងប្អូនបើមានបំណងចង់ទៅចូលរួមជាមួយខ្ញុំ អាចចូលរួមបាន ” ។

ក្រោយបានឃើញនូវសារ និងគោលបំណងដ៏ល្អបែបនេះពីកញ្ញា ​ឈិន ម៉ានិច្ច ហើយក៏មានមិត្តភក្តិនិងមហាជនច្រើនបានកោតសរសើរចំពោះទឹកចិត្តមួយនេះ និងចាត់ទុកថាកញ្ញាគឺជាគំរូល្អមួយសម្រាប់អ្នកសិល្បៈជាច្រើនទៀត ។

គួរបញ្ជាក់ថា កញ្ញា ​ឈិន ម៉ានិច្ច បានចេញទៅច្រៀង និងសម្ដែងជាមួយ តារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ នៅប្រទេសកាណាដា កាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៣ ។

អត្ថបទដែលជាប់ទាក់ទង