ពាក់ មី សរសើរ និងលើកឡើងបែបនេះចំពោះក្រុមសម្ដែង ពន្លឺតារា



សិល្ប៖
កាលពីថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣ កន្លងទៅ កម្មវីធី Cambodia’s Got Talent រដូវកាលទី ៣ បានឈានមកវគ្គ Live Show សប្តាហ៍ទី ២ ហើយ ក្នុងនោះដែរក៏មាន ក្រុមសម្ដែង ពន្លឺតារា បានលើកយកការសម្ដែង ” លើកស្ទួយល្ខោនបាសាក់ខ្មែរ ” មកសម្ដែងជូនគណកម្មការ និងទស្សនិកជនទស្សនាផងដែរ ។

តាមរយៈការសម្ដែងរបស់ក្រុម ពន្លឺតារា គឺពិតជាធ្វើបានយ៉ាងល្អ ទាំងការសម្ដែង ទឹកមុខ ការនិយាយស្ដី លើសពីនោះទៀតក៏មានបង្កប់នូវអត្ថន័យអប់រំជាច្រើន ឲ្យធ្វើជាមនុស្សល្អនៅក្នុងសង្គម និងបញ្ឃប់រាល់ការរើសអើង ភេទទី ៣ ដោយសមាជិកក្នុងក្រុមម្នាក់ៗសុទ្ធតែមានសម្ថតភាព និងទេពកោសល្យខ្លាំងៗដូចគ្នា ទើបធ្វើឲ្យការសម្ដែងមួយនេះកាន់ល្អមើល និងទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រមទាំងការកោតសសរសើរពីសំណាក់គណកម្មការ និង ទស្សនិកជន ដោយសរសើរមិនដាច់ពីមាត់ចំពោះការសម្ដែងមួយនេះ ទាំងល្អមើល ទាំងមានអត្ថន័យអប់រំ និងជួយលើកស្ទួយដល់ ល្ខោនបាសាក់ខ្មែរ ថែមទៀត ។​

ដោយឡែកនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៣ វិញ ស្រាប់តែឃើញតារាកំប្លែងលោក ពាក់ មី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីការសម្ដែងរបស់ក្រុមពន្លឺតារា នៅលើគណនី Facebook របស់លោកព្រមទាំងភ្ជាប់មកជាមួយសាររៀបរាប់ថា ” ប្អូនសម្ដែងឈុតនេះ​ បងសុំសរសើរ សាច់រឿងល្អគ្រប់ពាក្យនៅក្នុងឈុតនេះ​ និយាយបានល្អ​ មានអត្ថន័យគ្រប់ពាក្យ​ ជូនពរប្អូនៗ​ ទទួលបានជោគជ័យ​ ” ៕

អត្ថបទដែលជាប់ទាក់ទង