មហាជនលាន់មាត់ថា កញ្ញា រូហ្សា ជានារីក្លាហាន ដែលហ៊ានសម្ដែងឈុតមួយនេះនៃសាច់រឿង

សិល្ប៖នៅពេលថ្មីៗនេះតារាសម្ដែងស្រីវ័យក្មេងកញ្ញា អឿន រូហ្សា បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់កញ្ញាផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយបានឃើញអ្នកនាង ជា ស្រីរ័ត្ន បង្ហោះរូបភាពមួយសន្លឹករបស់កញ្ញា អឿន រូហ្សា នៅលើបណ្ដាញសង្គម Facebookផ្លូវការរបស់អ្នកនាងក្នុងនោះដែរ កញ្ញា អឿន រូហ្សា ស្លៀកសម្លៀកបំពាក់បែបបែបបុរាណ និងអង្គុយខាំហែកសត្វកណ្តុរជាច្រើនក្បាលព្រមមានទាំងឈាមជាប់នៅនិងដៃថែមទៀតផង ។

តាមរយៈរូបភាពមួយសន្លឹកនេះដែរ បានធ្វើឲ្យអ្នកគាំទ្រលាន់មាត់ សរសើរចំពោះកញ្ញាដែល ក្លាហាននិងហ៊ានកាន់សត្វកណ្តុរបែបនេះ​ ដែលនារីភាគច្រើន គឺខ្លាចញញើតមិនហ៊ានប៉ះនោះវាទេ យ៉ាងណាមិញចំពោះ
សកម្មភាពនៅក្នុងរូបមួយសន្លឹកនេះដែរ អាចគ្រាន់តែជាឈុតមួយ ឬជ្រុងមួយនៃសាច់រឿងដែលកញ្ញាត្រូវសម្ដែងតែប៉ុណ្ណោះ ។

ដោយឡែកនៅមួយរយៈចុងក្រោយនេះ សង្កេតឃើញថាស្រីស្អាតរូបនេះ តែងលិចមុខចូលរួមសម្តែងនៅក្នុងខ្សែភាពយន្តតូចធំនានានិងស្ពតពាណិជ្ជកម្ម ជាច្រើនផងដែរ ៕

អ្នកនាង ជា ស្រីរ័ត្ន
អត្ថបទដែលជាប់ទាក់ទង