ដើរលើវិថីសិល្បៈជាច្រើនឆ្នាំ លោក ប៊ុន លីម៉ា នៅតែកាក់កបលើការងារ និងមានប្រជាប្រិយភាព



សិល្ប៖
ក្រោយដើរលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ តារាសម្ដែងលោក ប៊ុន លីម៉ា ដែលអ្នកគាំទ្រដាក់រហ័សនាមឲ្យថា ” បុរសសើចយំ “នៅមួយរយៈចុងក្រោយនេះសង្កេកឃើញលោក កំពុងតែកាក់កបខ្លាំង លើការសិល្បៈ និងមុខរបរផ្ទាល់ខ្លួន ។

ពិតណាស់លោក ប៊ុន លីម៉ា ភាគច្រើនមហាជនបានស្គាល់រូបលោកតាមរយៈការសម្ដែងនៅក្នុងខ្សែភាពយន្តតូចធំនានា ដោយលោកតែងតែសម្ដែងជាតួអង្គ ហ៊ឺហា ឡូយឆាយ និងខិ.លខូ.ចជាដើម ដែលតួអង្គមួយនេះគឺសមជាមួយមុខមាត់ បូករួម និងទេពកោសល្យរបស់លោក ប៉ុន្តែចំពោះជីវិតពិតរបស់លោកវិញ គឺមិនកោងកាចឬឆ្មើងឆ្មៃ ដាក់អ្នកណាដូចនៅក្នុងការសម្ដែងរឿងនោះទេ ។

គួរបញ្ជាក់ផងដែរថា លោក ប៊ុន លីម៉ា គឺជាអីតតបេក្ខភាព Freshie Boy ដែលប្រឡងក្នុងឆ្នាំ ២០០៨ ប៉ុន្តែលោកបានជាប់ត្រឹមតែវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ដោយលោកមិនបានបោះបង់ក្តីស្រម៉ៃនោះទេ
ពោលគឺលោកបានព្យាយាម និងពង្រឹងសមត្ថភាពខ្លួន​ឯង ទើបធ្វើឲ្យក្រុមហ៊ុន និងបណ្ដាផលិតកម្មធំៗបានឃើញពីសមត្ថភាពរបស់លោក និងបានទាក់ទងឲ្យលោកសម្ដែងជារឿយៗ រហូតមកដល់បច្ចុប្បន្នលោកបានចូលក្នុងវិស័សិល្បៈរយៈពេលប្រមាណជា ១៥ ឆ្នាំហើយ ប៉ុន្តែលោកនៅតែមមាញឹកជាមួយការងារ និងមានប្រជាប្រិយភាពខ្លាំងដដែល ៕

អត្ថបទដែលជាប់ទាក់ទង