មិនធម្មតា ! កម្មវិធីរបស់បរទេសដ៏ល្បីមួយ មកថតនៅទឹកដីប្រាសាទអង្គរវត្ត
កាលពីពេលថ្មីៗកន្លងទៅ មានកម្មវិធីទូរទស្សន៏ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលីបានមកថត និងផលិតក្នុងកម្មវិធី The Amazing Race Australia នៅលើទឹកដីនៃប្រទេសកម្ពុជា ក្នុងខេត្តសៀមរាម ។
ចំពោះកម្មវិធីនេះដែរ ជាប្រភេទការប្រកួតឆ្លងកាត់ឧបសគ្គ និង ប្រកួតប្រជែង ដ៏លំបាកៗជាច្រើនដើម្បីយកឈ្នះលើល្បែងប្លែកៗទាំងនោះ ហើយអ្វីដែលកាន់តែពិសេសនោះគឺ អ្នកដឹកនាំកម្មវិធី បានដាក់បញ្ចូលវិញ្ញាសារបែប វប្បធម៌ខ្មែរ ជាច្រើន ដែលជាផលវិជ្ជមានមួយសម្រាប់ជាតិយើង ក្នុងនោះមានសកម្មភាព បុកស្រូវ វែងស្រូវ និងវាយល្បុក្កតោថែមទៀតផង ។
តាមរយៈកម្មវិធីរបស់បរទេសមួយនេះ បានជួយផ្សព្វផ្សាយអំពីវប្បធម៌របស់ខ្មែរជាច្រើន និងអាចទាក់ទាញភ្ញៀវទេសចរណ៏មកលេងនៅកម្ពុជាឲ្យកាន់ច្រើនផងដែរ ។