អ៊ីវ៉ា បង្ហោះសារជូនពរគូស្នេហ៍ក្នុងថ្ងៃខួបកំណើត អ្នកគាំទ្រអានហើយផ្ទុះសំណើចស្ទើរគ្រប់គ្នា



សិល្ប៖
នៅមួយរយៈចុងក្រោយនេះមហាជន និងអ្នកគាំទ្របានដាក់ការសង្ស័យលើ តារាចម្រៀងសំឡេងស្រួយកញ្ញា អ៊ីវ៉ា និងបុរសម្នាក់ដែលមានគណនី Facebook ឈ្មោះ Senghour Ly ថាកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយបានឃើញអ្នកទាំងពីរបង្ហោះរូបគូរ និងចូលរួមកម្មវិធីជាមួយគ្នាជាហូរហែ លើសពីនោះទៀតលោក លី សេងហួរ ក៏បានចូលរួមថត MV បទ” ម្តេចយកប្រពន្ធចោលអូន “ជាមួយកញ្ញា អ៊ីវ៉ា ថែមទៀតផង ។

ក្រោយបានដឹងកាន់តែច្បាស់អំពីទំនាក់ទំនងស្នេហារបស់តារាស្រីស្រស់សោភារូបនេះហើយ មហាជនអ្នកគាំទ្រលេងនៅលើបណ្ដាញសង្គមក៏បានចែករំលែក និងបង្ហាញអារម្មណ៍អបអរសាទរដល់កញ្ញា អ៊ីវ៉ា និងលាន់មាត់ថា​ អ្នកទាំងពីរពិតជាសមគ្នាណាស់ ។​

ដោយឡែកកាលពីថ្ងៃទី ៣ ខែ វិចិ្ឆកា ឆ្នាំ ២០២៣ ដែលជាថ្ងៃខួបកំណើតរបស់លោក លី សេងហួរ ស្រាប់តែឃើញកញ្ញា អ៊ីវ៉ា បានបង្ហោះរូបប៉ុន្មានភ្ជាប់មកជាមួយសារជូនពរយ៉ាងផ្អែមល្ហែមថា ៖ HBD ហេបភីប៊ើសសាដេរលោកប្រធានតារាទើបរះជូនពរឲ្យលោកប្រធានមាន សំណាងល្អ រកស៊ីមានបាន មានសុខភាពល្អកម្លាំងមុំាមួន ដើម្បីឲ្យកូនចៅម្នាក់នេះប្រើវក់វីជាពិសេសឆាប់បានការប្រពន្ធ និងគេផង សូមឲ្យចាក់ខ្សែខាងស្រីត្រូវឲ្យគេព្រម ហាហាហើយអត់មានកាដូរជូនអីទេ ចង់បានអីដកលុយក្នុងកុងទិញខ្លួនឯងទៅ 03,11,2023 Senghour Ly ៕

អត្ថបទដែលជាប់ទាក់ទង