ប៉េងប៉ោង ទម្លាយពីអាការនៃជម្ងឺកាន់តែធ្វើទុក្ខខ្លាំង គ្មានទាំងលុយព្យាបាល រីឯដីក៏លក់មិនទាន់ដាច់
សិល្ប៖ កាលពីពេលកន្លងទៅតារាកំប្លែងអ្នកនាង មឿន និមល ហៅ ប៉េងប៉ោង បានធ្វើឲ្យមហាជនអ្នកគាំទ្រ លេងនៅលើបណ្ដាញសង្គម ផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីតារាកំប្លែងរូបនេះបានទម្លាយថា ខ្លួនមានជម្ងឺទឹកនោមប្រៃ ដោយមួយរយៈនេះកាន់តែធ្វើទុក្ខខ្លាំង និងជិតដល់ថ្ងៃដែលពេទ្យណាត់ជួបដើម្បីពិនិត្យសុខភាព ជាមួយគ្នានោះ អ្នកនាងក៏បានត្អូញត្អែរថា ខ្លួនអស់លទ្ធភាពក្នុងការរកលុយព្យាបាលខ្លួនហើយ យ៉ាងណាមិញកាលពីពេលកន្លងទៅអ្នកនាង ប៉េងប៉ោង ក៏ធ្លាប់បានប្រកាសលក់ដីមួយកន្លែងផងដែរ ដើម្បីយកលុយមកព្យាបាលជម្ងឺ ។
បើយោងតាមរយៈការបង្ហោះសាររបស់អ្នកនាង ប៉េងប៉ោង បានរៀបរាប់ថា ៖ ” ជីវិតអើយជីវិតជិតដល់ថ្ងៃពេទ្យណាត់ហើយ ថ្នាំក៏អស់ លុយក៏អត់ ដីក៏លក់អត់ដាច់ ពុកម៉ែបងប្អូនជួយទិញដី ប៉េងប៉ោង ផង ក្បាល ៩×២១ នៅកំបូលចា៎ និងភ្ជាប់មកជាមួយលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ដែលមានចំនួនពីរប្រព័ន្ធដូចដែលដាក់នៅខាងលើនេះ 098429165/012553865 ” ។
ងាកមកលោក ឱម ពីណែល ដែលជាស្វាមីរបស់អ្នកនាង ប៉េងប៉ោង ក៏បានបង្ហោះសារមួយ និងបញ្ជាក់ពីអាការជម្ងឺរបស់ភរិយាថា “ពេលនេះ អាការរបស់ភរិយាខ្ញុំ ស្ថិតតែក្នុងភាពតាមដានរបស់គ្រូពេទ្យ ខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូន ដែលបានបារម្ភពីសុខភាពរបស់ប្រពន្ធខ្ញុំបាទ និងជូនពរដល់គាត់ ” ៕