សេន ស្រីឡៃ Miss Tourism Cambodia 2023 តំណាងឲ្យកម្ពុជាធ្វើដំណើរទៅប្រកួតនៅម៉ាឡេស៊ី

សិល្ប៖ បវរកញ្ញាតំណាងឲ្យកម្ពុជាកញ្ញា សេន ស្រីឡៃ ជា Miss Tourism Cambodia 2023 បានធ្វើដំណើរចេញពីប្រទេសកម្ពុជា ហោះទៅប្រកួតនៅម៉ាឡេស៊ីកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងមិនភ្លេចនាំយកទង់ជាតិអរិយធម៌ វប្បធម៌ដ៏ល្អផូផង់របស់ខ្មែរចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ។

ជាមួយគ្នានោះ កញ្ញា សេន ស្រីឡៃ មិនត្រឹមតែបង្ហាញភាពជឿជាក់ដោយស្នាមញញឹមមុនចេញទៅប្រកួតនោះទេ នាងក៏បានរំលេចសម្រស់ជាមួយការបង្ហាញទង់ជាតិកម្ពុជា ដែលមើលទៅពិតជាមានភាព​ថ្លៃថ្នូរ និងស្រស់ស្អាតខ្លាំងណាស់ យ៉ាងណាមិញកញ្ញា សេន ស្រីឡៃ ក៏ធ្លាប់លេចមុខស្នើសុំ ឲ្យមានការផ្តល់កម្លាំងចិត្តពីមហាជនអ្នកគាំទ្រ និងប្រជាជនកម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថា ការចេញទៅប្រកួតរបស់ សេន ស្រីឡៃ នៅក្នុងកម្មវិធី Miss TourismInternational 2023 នេះ គឺចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយចំពោះវគ្គផ្ដាច់ព្រ័ត្រ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ​ ៕

 

អត្ថបទដែលជាប់ទាក់ទង