ណុប ដាណេ សម្ដែងមួយ Show នេះពិតជាប្លែក និងមានអត្ថន័យខ្លាំងណាស់ !


សិល្ប៖ កម្មវិធីប្រកួតទេពកោសល្យ Cambodia’s Got Talent នៅសប្ដាហ៍ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ក៏បានឈានមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ក្នុងនោះដែរក៏មានបេក្ខជន ណុប ដាណេ បានលើកយកការសម្ដែងចម្រៀង ដឹកគុណដល់លោកគ្រូ អ្នកគ្រូ មកបង្ហាញនូវលើឆាកសម្រាប់ឲ្យទស្សនិកជន និងគណកម្មការ ទស្សនាក៏ដូចជាបញ្ជេញមតិ និងជួយបោះឆ្នោតដើម្បីអាចឈានទៅវគ្គបន្តទៀតបាន ។

តាមរយៈបទចម្រៀង និងការសម្ដែងមួយនេះដែរ គឺពិតជាមានអត្ថន័យណាស់ និងជាផ្ទាំងទស្សនីយភាពមួយដ៏អស្ចារ្យ លើសពីនោះទៀត ណុប ដាណេក៏បានអញ្ជើងលោកគ្រូអ្នកគ្រូដែលធ្លាប់បានបង្រៀនខ្លួន មកចូលរួមក្នុងការសម្ដែងមួយនេះថែមទៀត ពោលគឺមានទាំងលោកគ្រូអ្នកគ្រូដែលធ្លាប់បង្រៀនខ្លួនតាំងពីនៅឋបមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សកលវិទ្យាល័យ និងលោកគ្រូអ្នកគ្រូបង្រៀនផ្នែក របាំង ផាត់មុខ និងនិពន្ធ ថែមទៀត ។

ចំណុចទាំងនេះហើយទើបធ្វើឲ្យការសម្ដែងរបស់ ណុប ដាណេ ពិតជាមានភាពទាក់ទាញ និងទទួលការចាប់អារម្មណ៍ខ្លាំងពីឲ្យទស្សនិកជន និងគណកម្មការ ដោយលាន់មាត់ថានេះគឺជាគំរូដ៏ល្អមួយ ដែលជាកូនសិស្សល្អមិនដែលភ្លេចគុណចំពោះលោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀន និងបង្ហាញផ្លូវឲ្យខ្លួនដើរលើផ្លូវត្រូវនិងមានអនាគតល្អ ៕

អត្ថបទដែលជាប់ទាក់ទង