រ៉េត ស្រីនាថ នឹងតំណាងឲ្យកម្ពុជាចេញទៅប្រកួត Miss Cosmo World 2023 នៅប្រទេសម៉ាឡេស៊ី


សិល្ប៖ កញ្ញា រ៉េត ស្រីនាថ ជា Miss Cosmo World 2023 នឹងតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ នៅឯទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចំពោះជើងហោះហើរវិញគឺកញ្ញា នឹងចេញដំណើរនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅវេលាម៉ោង៨ ព្រឹក ។

មិនត្រឹមតែជា Miss Cosmo World 2023 ដែលតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ប៉ុណ្ណោះទេ រ៉េត ស្រីនាថ ក៏ជាគ្រូដែលបង្វឹកភាសាអង់គ្លេសដល់កញ្ញា ចន សុទីម៉ា បវកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៣​ ថែមទៀតផង ជាមួយគ្នានោះពីសំណាក់អ្នកគាំទ្រវិស័យបវកញ្ញា បានរំពឹងនិងជួនពរឲ្យកញ្ញា រ៉េត ស្រីនាថ ដែលគ្រូបង្វឹក និងកញ្ញា ចន សុទីម៉ា ជាកូនសិស្ស ទាំងពីរនាក់ទទួលបានជោគជ័យនៅឆាកអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថាវិស័យបវកញ្ញានៅកម្ពុជា កំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំង លើសពីនោះទៀតកម្ពុជាក៏បានក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីបវកញ្ញា Miss Planet International ក្នុងឆ្នាំ ២០២៣ នេះ និងកម្មវិធី  Universal Woman  នៅឆ្នាំ២០២៤  ៕

អត្ថបទដែលជាប់ទាក់ទង