ស្ងាត់ៗពិធីករ អៀង វិច្ឆ័យ រៀបចំកម្មវិធីឡើងវីឡាមួយយ៉ាងធំស្កឹមស្កៃ



សិល្ប៖
កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ លោក អៀង វិច្ឆ័យ ជាពិធីករកម្មវិធី 3Fun បានរៀបចំពិធីឡើងគេហដ្ឋានថ្មី និងបានអញ្ជើញមិត្តក្នុងសិល្បៈសិ្នទ្ធស្នាលជាច្រើននាក់ចូលរួមក្នុងវិធីរបស់លោក ។

ជាមួយគ្នានោះក៏បានឃើញវត្តមានរបស់អ្នកនាង គង់ ច័ន្ទស្រីមុំ ស្វាមី និងកូនស្រី បានទៅចូលរួមកម្មវិធីឡើងគេហដ្ឋានថ្មី របស់លោក អៀង វិច្ឆ័យ ដោយមើលតាមទិដ្ឋភាពជាក់ស្ដែងនៃវីឡាធំស្កឹមស្កៃរបស់ពិធីកររូបនេះឃើញថា ពិតជាមានភាពប្រណិត និងគួរឲ្យចង់រស់នៅខ្លាំងណាស់ វីឯទីធ្លាខាងក្រៅ និងខាងមុខផ្ទះវិញក៏ធំទូលាយថែមទៀតផង។

ក្រោយបានឃើញពិធីកររូបនេះរៀបចំឡើងគេហដ្ឋានថ្មីហើយ ធ្វើឲ្យមហាជននិងអ្នកគាំទ្រ បានលាន់មាត់សរសើលោកព្រោងព្រាត ថាពិតជាពូកែប្រឹងប្រែងណាស់វ័យជិត ៣០ ឆ្នាំមានលុយទិញវីឡាមួយយ៉ាងធំស្កឹមស្កៃបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង