សោម ស្រីនាថ ​លើកឡើង ២ ​ប្រយោគ កុំខ្លាចការបរាជ័យ ហើយចាត់ទុកជាបទពិសោធន៍​



សិល្ប៖
ពិធី​ការិនី​ និង​ជា​​តារា​សម្តែង​កញ្ញា សោម ស្រីនាថ នៅបច្ចុប្បន្ន​នេះ​សង្កេតឃើញថាការងារសិល្បៈ​របស់​នាង​ ហាក់​មាន​ទីផ្សារ​ច្រើនខ្លាំង​ពោលគឺតែងតែឃើញនាងលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តី និងក្នុងភាពយន្តនានា ។

ជាមួយគ្នានោះ សោម ស្រីនាថ ក៏​បាន​ពន្លយ​ពាក្យ ២ ​ប្រយោគ​ជាការលើទឹកចិត្តដល់​ខ្លួនឯងនិង​អ្នក​គាំទ្រ កុំ​ឲ្យ​មាន​ការ​បាក់ចិត្ត​ចំពោះ​ការ​បរាជ័យ​ទៅលើរឿងអ្វីមួយ ដោយនៅក្នុងនោះកញ្ញា​បានរៀបរាប់ថា​ “កុំ​ខ្លាច​ការ​បរាជ័យព្រោះ​បរាជ័យ​ធ្វើ​ឲ្យ​យើង​រឹង​​មាំ​ មាន​បទ​ពិសោធន៍​ឆ្ពោះ​ទៅ​កាន់​ភាព​ជោគជ័យ​ក្នុង​ថ្ងៃ​ណា​មួយ” ហើយកញ្ញាក៏បានបន្តទៀតថា“កុំ​ខឹង អន់ចិត្ត និង​គេ​មើល​ងាយ ព្រោះ​ការ​មើលងាយ​របស់​​គេ គឺ​ជា​កម្លាំង​ចិត្ត​​ដ៏​​ធំធេង ឲ្យ​យើង​ខិតខំ​ប្រឹងប្រែង​ព្យាយាម​បន្ត​ទៅ​មុខ” ។

គួរ​បញ្ជាក់ផងដែរ​ថា កញ្ញា សោម ស្រីនាថ គឺ​ជា​ក្មេង​កំព្រា​ដែល​បាន​បាត់​បង​ម្ដាយ​ជាទី​ស្រលាញ់​របស់​កញ្ញាដោយ​គ្មាន​ថ្ងៃវិល​ត្រឡប់​​កាល​ពី​ឆ្នាំ​២០១៧ ម៉្លេះអាចថាកញ្ញាធ្លាប់បានឆ្លងកាត់នូវរឿងលំបាកៗ និងការបរាជ័យ ទើបបានជាលើកឡើងនៅប្រយោគទាំងពីខាងលើនេះឡើង​ ៕

អត្ថបទដែលជាប់ទាក់ទង