កក់ក្ដៅណាស់ ! តារាខ្មែរល្បីៗជាច្រើនដួងបា​ននាំគ្នាធ្វើវីដេអូ និងបង្ហោះសារលើកទឹកចិត្ត ចន សុទីម៉ា កំពុងប្រកួត MU ខណៈវគ្គផ្ដាច់ព្រ័ត្រជិតមកដល់



សិល្ប៖
កាលពីថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៣ កញ្ញា ចន សុទីម៉ា បានចេញដំណើរពីប្រទេសកម្ពុជាហោះទៅប្រកួតនៅប្រទេស El Salvador ដែលតំណាងឲ្យកម្ពុជាទៅចូលរួម​ប្រកួតលើឆាក Miss Universe លើកទី ៧២ ទន្ទឹមគ្នានោះ សង្កេតឃើញថា បវរកញ្ញាចក្រវាលកម្ពុជា កញ្ញា ចន សុទីម៉ា កំពុងទទួលបានសន្ទុះនៃការគាំទ្រ និងការចាប់អារម្មណ៏ខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុកផងដែរ ។

ខណៈ ​ការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាន់តែជិតមកដល់ ស្រាប់តែមានការភ្ញាក់ផ្អើលមួយ នៅលើបណ្ដាញសង្គម Tiktok ដោយមានតារាចម្រៀងល្បីៗជាច្រើនដួងបាននាំគ្នាធ្វើជាវីដេអូ និងបង្ហោះសារជូនពរដល់កញ្ញា ចន សុទីម៉ា ដែលកំពុងតែប្រកួតនៅលើទឹកដីប្រទេសEl Salovador តាមរយៈវីដេអូទាំងនោះមើលទៅគឺពិតបានផ្ដល់ភាពកក់ក្ដៅ ដល់បវរកញ្ញាចក្រវាលកម្ពុជា ចន សុទីម៉ា ខ្លាំងណាស់ ។

គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Miss Universe លើកទី ៧២ ដែលធ្វើឡើងនៅលើទឹកដីប្រទេស El Salvador នឹងប្រព្រឹ្តតទៅ នៅថ្ងៃទី ១៩ ខែ វិច្ឆកា ឆ្នាំ ២០២៣ វេលាម៉ោង ៨ ដល់ ១១ ព្រឹក អ្វីដែលកាន់តែពិសេសនោះក៏មានការឡាយផ្ទាល់នៅលើHang Meas TV ថែមទៀតផង ៕

 

អត្ថបទដែលជាប់ទាក់ទង