ឌី សូនិត្តា ដើរកាត់កញ្ចក់ដែលគេបោះចោលនៅគំនរសំរាម ស្រាប់តែនឹកដល់ស្រមោលអតីតកាល



សិល្ប៖
អ្នកគាំទ្រ និងស្រលាញ់ចូលចិត្ត អ្នកនាង ឌី សូនិត្តា ច្បាស់ជាបានដឹងថា នាពេលកន្លងមកអ្នកនាងធ្លាប់បានឆ្លងកាត់នូវរឿងរ៉ាវឈឺចាប់ការបែកគ្រួសារ និងការបរាជ័យជាច្រើន ដោយបច្ចុប្បន្នអ្នកនាងគឺជា single Mom ដែលត្រូវមើលថែរក្សាកូនស្រីតែម្នាក់ឯងថែមទៀត។

បើទោះបីជាពេលនេះអ្នកនាង ឌី សូនិត្តា រស់នៅយ៉ាងមានក្ដីសុខជាមួយម្ដាយ និង កូនស្រី ប៉ុន្តែស្រមោលអតីតកាលដែលធ្លាប់ឆ្លងកាត់នូវរឿងរ៉ាវឈឺចាប់មួយចំនួន នៅតែដកជាប់ក្នុងការចងចាំ មិនទាន់អាចបំភ្លេចបាននៅឡើយ ។

យ៉ាងណាមិញនៅថ្មីៗនេះ អ្នកនាង ឌី សូនិត្តា ក៏បានដើរកាត់កញ្ចក់គេបោះចោលនៅគំនរសំរាម និងបានរៀបរាប់ឡើងបែបនេះ ៖ ” ដើរកាត់កញ្ចក់មួយផ្ទាំងដែលបែកជាចំណែកហើយគេយកមកចោលនៅគំនរសំរាម ក្រឡេកឃើញរូបខ្លួនឯងក៏ភ្ញាក់ព្រើតឃើញកញ្ចក់មួយផ្នែកនៅស្អាតល្អ ចៃដន្យដៃកំពុងកាន់ទូរស័ព្ទស្រាប់ក៏ទាញយកមកថត  អ្វីដែលធ្វើឲ្យអារម្មណ៍ប្រែមួយរំពេចទឹកភ្នែកក៏ស្រក់ចុះកាត់ម៉ាស់ដែលកំពុងពាក់ ស្រាប់តែនឹកឃើញរឿងគ្រប់យ៉ាងដែលខ្លួនធ្លាប់ឆ្លងកាត់នៅពីក្រោយភាពស្រស់ស្អាត ក៏មានភាពឈឺចាប់ នៅពីក្រោយភាពឈឺចាប់ ក៏មានក្តីសង្ឃឹម នៅពីក្រោយក្តីសង្ឃឹមក៏មានភាពរឹងមាំ
នៅពីក្រោយភាពរឹងមាំក៏ត្រូវការការតស៊ូ។ជីវិតវាពិតជាដូចកញ្ចក់មួយផ្ទាំងនេះ បើអ្នកមិនចេះច្នៃខ្លួនឲមានតម្លៃ អ្នកក៏ស្ថិតនៅទីតាំងនេះកញ្ចក់មួយបំណែកវាអាចផ្លាស់ប្តូរជីវិតអ្នកបានបើអ្នកចេះច្នៃវាឲមានប្រយោជន៍  វាសានាមើលមិនឃើញទេ សូមកុំថ្កោលទោសរឺបន្ទាបតម្លៃខ្លួនឯងតាមមាត់អ្នកដទៃ ” ៕

អត្ថបទដែលជាប់ទាក់ទង