ការពិត លីម តិចម៉េង បានស្គាល់គ្នាជាមួយ ថុល សុភិទិ តាំងពីនៅធ្វើការងារមួយនេះមកម្ល៉េះ



សិល្ប៖
កាលពីពេលថ្មីៗនេះ តារាចម្រៀងសំឡេងស្រួយលោក លីម តិចម៉េង បានចូលរួមក្នុងកម្មវិធី ” តាម Trend “និងបានទម្លាយគ្មានសល់ជុំវិញរឿងរ៉ាវដែលលោក ធ្លាប់បានស្គាល់គ្នាជាមួយ ថុល សុភិទិ ដោយលោកបានលើកឡើងថា ខ្លួនបានស្គាល់ សុភិទិ តាំងពីនៅធ្វើជាសន្តិសុខម្ល៉េះ មុននឹងលោកបានឈានចូលវិស័យសិល្បៈដោយអំឡុងពេលនោះ សុភិទិ​ គឺបានប្រឡូកក្នុងសិល្បៈមុនលោក ពោលគឺពេលនោះ តិចម៉េង ក៏បានចាត់ទុកថា សុភិទិ គឺជារៀបរាមច្បងរបស់ខ្លួនក្នុងវិស័យសិល្បៈនេះបើទោះបីជា សុភិទិ មានអាយុប្អូនលោក ១ ឆ្នាំ ក៏ដោយ ។

លឹម តិចម៉េច ក៏បានបន្តទៀតថា ក្រោយបានឃើញ សុភិទិ ច្រៀងនិងលេងហ្គេតា នៅសួនច្បារមុខវត្តបទុម លោកក៏បានទៅសួរពីបទពិសោធន៍ ក្នុងការប្រឡូកចូលវិស័យសិល្បៈនេះ និងបានទម្លាយពីការធ្លាប់បាក់ទឹកចិត្តខ្លាំង ក្រោយចូលច្រៀងនៅតាម Pub អស់រយៈពេល ៤ ខែ ប៉ុន្តែមិ​នទទួលបានលុយ ដោយលោកចង់ឈប់ និងប្ដូរកន្លែង ប៉ុន្តែក៏ត្រូវបាន សុភិទិ និង លោក រីណូ បានឃាត់​ និងប្រាប់កុំឲ្យលោកបោះបង់ ប៉ុន្តែអំឡុងពេលដែលលោកប្រឡងក្នុងកម្មវិធី Cambodia Idolរដូវកាលទី ៤ នោះលោក រីណូ ក៏បានទទួលមរណភាពបាត់ទៅហើយ ។

គួរបញ្ជាក់ថា លីម តិចម៉េង គឺជាម្ចាស់ពានកម្មវិធី Cambodia Idol រដូវកាលទី ៤ និងមានសមាជិក ៣ រូបទៀតដែល បានជាប់ដល់វគ្គផ្ដាច់ព្រ័ត្រ ដោយអ្នកគាំទ្របានហៅពួកគេថា F4 ក្នុងមាន លីម តិចម៉េង ថុល សុភិទិ នាង ដារីន និង ស៊ឹម ច័ន្ទពន្លឺ ៕

អត្ថបទដែលជាប់ទាក់ទង