អបអរសាទរ ក្រុមរាំ MJM ក្លាយជាម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី 3



សិល្ប៖
ក្រោយឆ្លងកាត់ការប្រកួតប្រជែងអស់រយៈជាច្រើនសប្តាហ៏ ខណៈពេលនេះគឺបានរកឃើញម្ចាស់ជ័យលាភី កម្មវិធីCambodia’s Got Talent នៅក្នុងរដូវកាលទី ៣ នេះ ហើយគឺបានទៅក្រុមរាំ MJM សម្រាប់ម្ចាស់ជ័យលាភី នឹងទទួលបានទឹកប្រាក់សរុបចំនួន ១០០ លានរៀល ។

សម្រាប់លទ្ធផលដែលក្រុមរាំ MJM ក្លាយជាម្ចាស់ជ័យលាភី Cambodia’s Got Talent រដូវកាលទី 3 នេះ​គឺពិតជាសាកសមនិងទទួលបានការគាំទ្រ ក៏ដូចជាការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ព្រមទាំងលាន់មាត់ថាក្រុមរាំ MJM គឺពិតជាសាកសមខ្លាំងណាស់ដែលបានក្លាយជាម្ចាស់ពាន ​។

គួររំឮកថា ក្រុមរាំ MJM គឺតែងតែសម្ដែងបានយ៉ាងល្អនៅលើឆាកពី សប្តាហ៏មួយទៅ សប្តាហ៏ និងបានទាក់ទាញចំណាប់អារម្មណ៏ពីគណនកម្មការ និងទស្សនិកជន តាមរយៈក្បាច់រាំថ្មីៗ ប្លែកៗ ទើបធ្វើឲ្យក្រុមសម្រេចបាននូវ​លទ្ធផលដ៏អស្ចារ្យមួយនេះ ៕

អត្ថបទដែលជាប់ទាក់ទង