សោកស្ដាយចំពោះ ចន សុទីម៉ា ដែលមិនមានឱកាសឈានចូលក្នុង Top 20 បាន



សិល្ប៖
កម្មវិធីប្រកួតសម្រស់ដ៏ធំមួយនៅលើពិភពលោក Miss Universe 2023 លើកទី ៧២ ដែលធ្វើឡើងនៅប្រទេស អេសាវ៉ាឌ័របានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ
ទន្ទឹមគ្នានោះ ក៏មានការផ្សាយផ្ទាល់នៃកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកនេះនៅលើ Hang Meas TV ផងដែរ ។

ងាកមកបវរកញ្ញាដែលតំណាងឲ្យកម្ពុជាយើងវិញ គឺកញ្ញា ចន សុទីម៉ា មិនមានឱកាសបានឈានចូល Top នៃកម្មវិធីប្រកួតដ៏អស្ចារ្យនៅឆ្នាំ ២០២៣ នេះឡើយ បើទោះបីជាយ៉ាងនេះក្ដីក៏កញ្ញាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់កញ្ញាហើយនិងធ្វើបានយ៉ាងល្អនៅក្នុងការប្រកួត ។

ត្បិតថា កញ្ញា ចន សុទីម៉ា មិនអាចចូល Top នៃកម្មវិធីបានក៏ពិតមែន​ ប៉ុន្តែមហាជនអ្នកគាំទ្រកម្ពុជាពិតជារំភើប និងមានមោទកភាពយ៉ាងខ្លាំង ចំពោះការបង្ហាញសមត្ថភាពបានយ៉ាងល្អនៅលើឆាកដ៏ធំមួយនេះ និងបានឲ្យអន្តរជាតិស្គាល់កម្ពុជាកាន់តែច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង