ស្រស់ស្អាតខ្លាំងណាស់ ! ព្រះនាងតូច ចេនណា គ្រងឈុតព្រះនាងនាគ និងភ្ជាប់ជាមួយព្រេងនិទានមួយ
សិល្ប៖ កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ព្រះនាងតូច ចេនណា ទ្រង់បានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកដែលតុបតែងខ្លួនជា ព្រះនាងនាគ យ៉ាងស្រស់ស្អាត និងមានអំណាចខ្លាំង
ហើយជារឿយៗក៏តែងតែឃើញ ព្រះនាង ទ្រង់បង្ហាញខ្លួនក្នុងឈុតសំម្លៀកបំពាក់ស្អាតៗ និងប្រណីតជាច្រើន ជាពិសេសក្នុងឈុតសំម្លៀកបំពាក់របស់ខ្មែរ
ក្នុងគោលបំណងលើកស្ទួយ និងបង្ហាញពីវប្បធម៌ដ៏ល្អឯក និងស្រស់ស្អាតរបស់ដូនតាខ្មែរ ។
ជាមួយគ្នានោះ ព្រះនាងក៏បានភ្ជាប់មកជាមួយសំណេរនៃព្រេងនិទានមួយថា « នៅក្នុងសង្គមខ្មែរមានព្រេងនិទានដែលទាក់ទង និងសត្វនាគជាច្រើនបណ្តាលឲ្យប្រជាជនក្នុងតំបន់មួយនេះមានជំនឿថា សត្វនាគរស់នៅក្នុងទន្លេមេគង្គ ឬ នៅឋានភូជង្គនាគ។ តាមការនិទាន ស្តេចនាគមានខ្លួនធំ មានស្រកា ដូចត្រីនិងមានច្រើនពណ៌ភ្លឺអាស្រ័យទៅលើបារមី ហើយថែមទាំងអាចនិម្មិតកាយជាមនុស្ស ឬទេវតាមានរូបរាងស្រស់ស្អាត និងត្រូវបានគេចាត់ទុកថាជាទេវតានៅជាន់ទី១ និង នៅក្នុងចតុមហារាជកា ដែលផ្តល់នូវភាពត្រជាក់ត្រជុំក្សេមក្សាន្ត។រឿងរ៉ាវនាគនេះផងដែរ គឺមានការពាក់ព័ន្ធ នឹងប្រវត្តិសាស្ត្រ ខ្មែរយើងតាំងពីដើមរៀងមកទាំងក្នុងជីវភាពប្រចាំថ្ងៃរឿងព្រេងបែបប្រវត្តិសាស្រ្តនៃការកកើតទឹកដីខ្មែរ និងសំណង់ស្ថាបត្យកម្ម បទភ្លេង របាំនិងអត្តចរិកជាជនជាតិខ្មែរដែលមានភាពថ្លៃថ្នូរ រឹងមាំមិនទន់ជ្រាយតែមិនចុះចាញ់ និង មានចិត្តល្អ » ។
ចំពោះការតុបតែងតែងខ្លួន និងថតរូបជា ព្រះនាងនាគ របស់ ព្រះនាងតូច ចេនណា ក៏សង្កេតឃើញថាមាន វត្តមានរបស់បវរកញ្ញាវ័យក្មេង ឌៀប សុហ្វៀរ៉ា បានតុបតែងខ្លួន និងចូលរួមថតជាមួយ ព្រះនាងតូច ចេនណា ផងដែរ ៕