រកឃើញហើយ ! ម្ចាស់ពានរង្វាន់ ព្រះនាងឥន្ទ្រទេវី ទាំងពីររូប​ក្នុងឆ្នាំ ២០២៣



សិល្ប៖
ពិធីប្រគល់ពានរង្វាន់ ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៣​ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

ខាងក្រោមនេះ ជាឈ្មោះម្ចាស់ពានរង្វាន់ ​៖

-ម្ចាស់ពានរង្វាន់លេខ១ ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣ ផ្នែកប្រលោមរឿង ដែលមានចំណងជើងថា “ព្រលឹងគុហនគរ”លោកបានទៅលើលោក ផាត ភឿក
អ្នកនិពន្ធមកពីខេត្តកំពង់ចាម

-ជ័យលាភីលេខ១ ផ្នែកកំណាព្យរឿង ដែលមានចំណងជើងថា “វណ្ណៈស្នេហ៍ប្រែព័ណ៌”បានទៅលើលោក ចំរើន សុភ័ក្រ្ត មកពីខេត្តកំពត

ជាមួយគ្នានេះ ការតែងនិពន្ធរបស់បេក្ខជនដែលបានដាក់ប្រកួត លោក អ៊ុន សុខហ៊ាង គណៈកម្មការវាយតម្លៃផ្នែកប្រលោមលោក បានលើកឡើងថាការតែងនិពន្ធមានភាពល្អប្រសើរ ប៉ុន្តែទន្ទឹមនោះ ក៏មានបេក្ខជនមួយចំនួននៅមិនទាន់និពន្ធបានល្អនៅឡើយ បេក្ខជនខ្លះ មិនបានបង្ហាញពីអត្ថន័យអត្ថរស អត្ថរូបបានល្អ ឯខ្លះទៀត មិនបានផ្តល់នូវតម្លៃអប់រំដល់សង្គមជាតិនោះទេ។ លោកថា ចំណុចអក្ខរាវិរុទ្ធក៏ជារឿងមួយគួរយកចិត្តទុកដាក់លោកបានសំណូមពរដល់អ្នកនិពន្ធគ្រប់រូប អានឲ្យបានច្រើនដើម្បីឲ្យការនិពន្ធកាន់តែមានភាពល្អប្រសើរ ។

គួរបញ្ជាក់ផងដែរថា​​ សម្រាប់ការដាក់ប្រកួតឆ្នាំនេះ មានស្នាដៃចំនួន ១១៤ស្នាដៃ ក្នុងនោះផ្នែកប្រលោមលោកខ្នាតខ្លីមានចំនួន ៨៦ស្នាដៃ និងផ្នែកកំណាព្យរឿងមានចំនួន២៨ស្នាដៃ។

លោក ចំរើន សុភ័ក្រ្ត
លោក ផាត ភឿក
លោក ផាត ភឿក
អត្ថបទដែលជាប់ទាក់ទង