សិល្បករ សិល្បការិនីក្នុង និងក្រៅប្រព័ន្ធ កំពុងហាត់សមយ៉ាងសកម្ម សម្រាប់ទស្សនីយភាពដ៏អស្ចារ្យក្នុងព្រឹត្តិការណ៍ «រាត្រីចងចាំ និងរាត្រីសមោសរ»

សិល្ប៖ សិល្បករ សិល្បការិនីល្បីៗក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ កំពុងតែហាត់សមយ៉ាងសកម្ម ទាំងកម្លាំងកាយចិត្ត ដើម្បីឲ្យសម្រេចបាននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយនៅក្នុង ព្រឹត្តិការណ៍ «រាត្រីចងចាំ និងរាត្រីសមោសរ» ដែលនឹង ធ្វើឡើងនៅខេត្តសៀមនាពេលឆាប់ៗខាងមុខនេះ ។

ជាមួយគ្នានោះ ក៏បានឃើញកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមហាត់សម នឹងត្រៀបចូលរួមសម្តែងនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះផងដែរ ទន្ទឹមគ្នានោះក៏មានអ្នកគ្រូផ្នែករបាំ និងអ្នកនាង ចន ចន្ទលក្ខណា បានជួយប្រាប់និងបង្រៀនដល់ វត្តីសារ៉ាវឌ្ឍី និងសិល្បករ សិល្បការិនីផ្សេងៗទៀតយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីឲ្យសម្រេចបាននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយ និងមិនអាចបំភ្លេចបានជាមួយនិងវប្បធម៌ អរិយធម៌ ដ៏ស្រស់ស្អាត ផូផង់ របសស់ខ្មែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍ «រាត្រីចងចាំ និងរាត្រីសមោសរ» នេះបានធ្វើឡើងចំនួន ៣ លើកមកនិងលើកទី ៤ គឺធ្វើនៅក្នុងឆ្នាំ ២០២៣ នេះ ៕

ប្រភពរូបភាព ៖ រាត្រីចងចាំ – Memorial Night

អត្ថបទដែលជាប់ទាក់ទង