ជាតារាល្បីមែន តែ លីម តិមម៉េង មិនចេះប្រកាន់ខ្លួនទេ ឡើងបេះដូងឲ្យក្រុមការងារញ៉ាំទាំងយប់



សិល្ប៖
តារាចម្រៀងសំឡេងស្រួយ លីម តិមម៉េង ក្រោយក្ដោបបានដំណែងជាម្ចាស់ពាន Cambodia Idol រដូវវកាលទី ៤ ហើយក៏ចាប់ផ្ដើមមានឈ្មោះបោះសំឡេងខ្លាំង និងទទួលបានការងារជាហូរហែ ​បើទោះបីយ៉ាងនេះក្ដីក៏នៅតែរក្សាអាកប្បកិរិយាយ៉ាងសាមញ្ញរបស់លោកនៅដូចដើមដដែល ។

ពិតណាស់ចំពោះភាពល្បីល្បាញ និងមានអ្នកស្រលាញ់ចូលចិត្តលោកច្រើនក៏ព្រោះតែ ជារឿយៗលោកតែងតែបង្ហាញនូវកាយវិកា និងលេងពាក្យសំដីបែបកំប្លុកកំប្លែង និង និយាយត្រង់ៗ ជាមួយនៅអ្នកនៅជុំវិញខ្លួនដោយមិនមានការលាក់ពុតអត្តចរិតអ្វីនោះទេ បើបធ្វើឲ្យមានអ្នកគាំទ្រ លោក ច្រើនដូចពេលបច្ចុប្បន្ននេះ ។​

ដោយឡែកស្រាប់តែនៅថ្មីៗនេះវិញ លីម តិមម៉េង ក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុំការចាប់អារម្មណ៍ក្រោយបានឃើញវីដេអូមួយដោយលោកឡើងបេះផ្លែដូងទាំងយប់ ដើម្បីឲ្យក្រុមការងារញ៉ាំ តាមរយៈសកម្មភាពមួយនេះដែរ ក៏មានមហាជនបានលើកឡើងថា Idol មិនត្រឹមតែចេះចម្រៀងបានយ៉ាងពិរោះតែមួយមុខនោះទេ ថែមទាំងឡើងបេះ និងកាប់ដូងយ៉ាងជំនាញថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង