ម៉ៃ សុគន្ធ ហួសចិត្តខ្លាំងជាមួយនារីច្រៀងអកកាដង់ម្នាក់ ច្រៀង Cover បទអ្នកស្រី ប៉ែន​ រ៉ន លាយឡំពាក្យអា.សអា.ភាស



សិល្ប៖
មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម​ កំពុងតែនាំគ្នាប្រតិកម្មខ្លាំងៗចំពោះនារីច្រៀងអកកាដង់ម្នាក់ តាមរយៈវីដេអូមួយដោយនាងបានច្រៀង បទចម្រៀងមរតកដើមរបស់អ្នកស្រី ប៉េន​ រ៉ន ដែលមានចំណងជើងថា ” ខ្ញុំយកប្ដីក្មេង ” យកមកច្រៀងឡើងវិញ និងបានកែនូវបារ៉ូល ខ្លះៗនិងដាក់បញ្ជូលមកវិញដោយពាក្យសម្ដីអសុះរោះ ដែលពិបាកស្ដាប់ និងធ្វើឲ្យប៉ះពាល់ដល់តម្តៃជាស្រី្តខ្មែរ ។

តាមរយៈវីដេអូខ្លីដែលបកស្រាយដោយ នារី អកកាដង់ម្នាក់នេះត្រូវបានមហាជនប្រតិកម្ម និងរិះគន់យ៉ាងចាស់ដៃ ជាមួយគ្នានោះស្រាប់តែលោក ម៉ៃ សុគន្ធក៏លូកម៉ាត់ចូលក្នុងរឿងនេះ និងបានបង្ហោះសារបញ្ចេញអារម្មណ៏ហួតចិត្តជាខ្លាំងចំពោះ នារី អកកាដង់ ដែលហ៊ានប្រើពាក្យអសុះរោះ មិនសមរម្យ ទៅកាឡៃបារ៉ូលនៃបទច្រៀងដោយមិនគិតថាខ្លួនជាស្រ្តីខ្មែរ មានវប្បធម៌ដ៏ថ្លៃថ្នូរទាល់តែសោះ ។

ដោយលោក ម៉ៃ សុគន្ធ បានបង្ហោះសារប្រតិកម្មខ្លាំងៗ និងរៀបរាប់ថា ” កោតតែនាងហ៊ាន ច្រៀង ពាក្យពេចន៍ដ៏ស្មោកគ្រោក ថោកទាប បែបនេះលើឆាកតន្រ្តី ដែលមានមនុស្សម្នាប្រុសស្រីចាស់ក្មេងបែបនេះហេតុអីក៏ពួកអ្នកឯងដាច់ចិត្ត យកចម្រៀងមរតកដើមដ៏សែនផូរផង់របស់អ្នកចម្រៀងជំនាន់មុនលោកស្រី ប៉ែន រ៉ន មក បំផ្លិចបំផ្លាញ ? អនិច្ចាខ្លួនជាស្រី ខំស្លៀកពាក់បិទបាំងធ្វើអី? នេះហើយ ជាមូលហេតុ គេ ដៀល និង មិនឲ្យតំលៃ ពួកនាង(អ្នកចម្រៀងតាមអកកាដង់មួយចំនួន)បើស្ដាប់តែបងប្អូនខ្លួនឯងហើយកុំយកមកផុសប្រាកដណាស់ថាមិនចង់ល្បី ប៉ុន្តែនេះយកមកផុសហើយស្រែកថាមិនចង់ល្បីអីទេ តិចទៀតល្បីហើយ ល្បីនៅ ក្រសួង ” ៕

អត្ថបទដែលជាប់ទាក់ទង