អបអរសាទរ ! ដល់តារាចម្រៀងវ័យក្មេង ចាន់ ស្រីខួច ប្រឡងជាប់បាក់ឌុបហើយ



សិល្ប៖
តារាចម្រៀងវ័យក្មេងកញ្ញា ចាន់ ស្រីខួច នៅមួយរយៈចុងក្រោយនេះសង្កេតឃើញថា ការងារសិល្បៈរបស់នាងហាក់មានភាពមមាញឹកខ្លាំង និងទទួលបានសន្ទុះនៃការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ងាកមកជីវិតឯកជនរបស់នាងវិញ​ គឺក្នុងឆ្នាំនេះនាងមានអាយុ ១៩ ឆ្នាំ ហើយនាងក៏បានបញ្ចប់ការសិក្សាចំណោះដឹងទូទៅថ្នាក់ទី ១២ នៅក្នុងឆ្នាំ ២០២៣ នេះផងដែរ ។

ទន្ទឹមគ្នានោះខាងក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំការប្រឡងមធ្យមសិក្សាទុតិរយភូមិ សម័យប្រឡង ៦ វិច្ចិកា ឆ្នា ២០២៣ កាលពីពេលថ្មីៗកន្លងទៅ ដោយនៅក្នុងនោះកញ្ញា ចាន់ ​ស្រីខួច ក៏បានចូលរួមប្រឡងដើម្បីបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនេះរួចដែរហើយ ។

ដោយឡែកកាលពីថ្ងៃទី ២៣ ខែ វិច្ចិកា ឆ្នាំ ២០២៣ នេះ ខាងក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសជាផ្លូវការ នូវលទ្ធផលប្រឡងបាក់ឌុប នៅមណ្ឌលខេត្តកណ្ដាល និងរាជធានីភ្នំពេញ ជាមួយគ្នានោះក៏បានឃើញតារាចម្រៀងស្រីវ័យក្មេង ចាន់ ស្រីខួច បានបង្ហោះវីដេអូមួយអប់អរសាទរដល់ខ្លួនឯង ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងបាក់ឌុប និងភ្ជាប់មកជាមួយសារមួយឃ្លាថា ” កូនជាប់ហើយប៉ា មកលួសកូនផង #Bacll ” ។

 

អត្ថបទដែលជាប់ទាក់ទង