អ្នកគាំទ្ររំភើបក្រោយបានឃើញ តារាស្រីទាំង ៣ ដួងនេះបង្ហោះរូបជួបជុំគ្នាយ៉ាងស្និទ្ធស្នាល



សិល្ប៖
កាលពេលពីពេលថ្មីៗនេះ អ្នកគាំទ្រតារាចម្រៀងស្រីស្អាតទាំងបីរូបនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយបានឃើញ Idolទាំងបានជួបជុំគ្នា​ និងថតរូបយ៉ាងស្និទ្ធស្និទ្ធស្នាល ព្រោះសកម្មភាពបែបនេះគឺអ្នកគាំទ្រកម្រ បានឃើញណាស់ ។

ក្នុងនោះតារាស្រីទាំងបីដួងនោះរួបមាន អ្នកនាង មាស សុខសោភា អ្នកនាង ទេព បូព្រឹក្ស និង អ្នកនាង ពេជ្រ សូលីកា ដែលពីមុនមកមិនដែលបានឃើញតារាចម្រៀងស្រីទាំងបីដួងនេះជួបជុំគ្នាឡើយ ដោយយូរៗបានជួបគ្នាម្ដងម្កាលនៅក្នុងកម្មវិធី និងបានថតរូបយ៉ាងស្និទ្ធស្នាលដែលធ្វើឲ្យអ្នកគាំទ្របានឃើញហើយពិតជារំភើបជំនួស Idol តែម្ដង ។

តាមរយៈរូបភាពប៉ុន្មានសន្លឹកនេះដែរ ក៏ត្រូវបានអ្នកគាំទ្រតារាចម្រៀងស្រីទាំងបីដួង បាននាំគ្នាចែករំលែក និងបញ្ចេញនូវអាម្មណ៍រំភើបផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង