ការពិតអ្នកនាង ខាត់ សុឃីម មានអ្នកផាត់មុខឲ្យគឺជាបុគ្គលដែលនៅជិតខ្លួនម្នាក់នេះសោះ
សិល្ប៖ អ្នកនាង ខាត់ សុឃីម ជាតារាពហុជំនាញដែលមានវ័យល្បាក់ ៤០ ឆ្នាំហើយ អ្នកនាងក៏ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ចំពោះសម្រស់ដ៏ស្រស់ស្អាត និង សាច់ចាំរបស់អ្នកនាង ថាពូកែថែសម្រស់ឲ្យនៅតែក្មេង មិនចេះចាស់សោះ ។
ហើយចំពោះការបង្ហាញខ្លួន និងចូលរួមក្នុងកម្មវិធីផ្សេងៗអ្នកនាង ខាត់ សុឃីម តែងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ទៅលើការផាត់មុខ និងតុបតែងម៉ូតសក់ ព្រោះតែមើលទៅឃើញស្អាត និងទាកទាញ ព្រមទាំងសមជាមួយសម្រៀកបំពាក់ទាំងឈុតបុរាណ និងសម័យ ។
ទន្ទឹមគ្នានោះ នៅពីក្រោយភាពស្រស់ស្អាតរបស់អ្នកនាង ខាត់ សុឃីម ការផាត់មុខ និងតុបតែងម៉ូតសក់ ទាំងអស់នេះគឺមានជាងប្រចាំខ្លួនដ៏មានជំនាញ និងជាមនុស្សដែលនៅជិត និងជំនិតរបស់អ្នកនាងខ្លាំងនោះគឺជាកញ្ញា ខាត់ ណាចា ប្អូនស្រីពៅរបស់អ្នកនាងផ្ទាល់៕