សិល្បករ សិល្បការិនី ទាំងបីរូបនេះ ទៅជួបសួរសុខទុក្ខលោកយាយ អឿន នៅឯមន្ទីពេទ្យ



សិល្ប៖
កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម បានសម្ដែងនូវការព្រួយបារម្ភដល់តារាកំប្លែងជើងចាស់លោកយាយ អឿន ក្រោយទទួលបានដំណឹងថា លោកយាយបានរអិលដួលបាក់ឆ្អឹងត្រកៀក និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។​

ដោយឡែកនៅថ្មីៗនេះ ស្រាប់តែនាយព្រែក លោកយាយ យ៉យ និងអ្នកនាង ស្រីលាភ បានទៅជួបសួរសុខទុក្ខលោកយាយ អឿនបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីពេទ្យអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមក ។

ខណៈបច្ចុប្បន្ន លោកយាយ អឿន កំពុងតែសម្រាក់ព្យាបាលនៅឯមន្ទីពេទ្យកាល់ម៉ែត្រ និងទទួលបានការជួនពរពីមហាជនអ្នកគាំទ្រឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង