ទីង តុង លើកឡើងបែបនេះ បន្ទាប់ពីបានជួប និងថតរូបជាមួយអ្នកនាង មាស សុខសោភា



សិល្ប ៖
កាលពីពេលថ្មីៗនេះ ទីង តុង ដែលជាសិល្បករដ៏មានទេពកោសល្យមួយរូប និងជាអតីតបេក្ខជនប្រឡងក្នុងកម្មវិធី The Vioce Cambodia រដូវកាលទី ៣បានជួបនិងថតរូបជាមួយរៀមច្បងក្នុងសិល្បៈអ្នកនាង មាស សុខសោភា ព្រមទាំងភ្ជាប់មកជាមួយសារដ៏គួរឲ្យចាប់អារម្មណ៍ថា « រៀមច្បងជាទីគោរពស្រលាញ់ My SuperStar Meas Soksophea មិនប្តូរមិនប្រែគ្រប់យ៉ាង។ រឿងដែលកាន់តែមិនប្រែគឺ តុងមុខចាស់ជាងបងភាដូចដើម រូបភាព ១១ ឆ្នាំមុន with Green our favorite color! » ។

ពិតណាស់ចំពោះតារាចម្រៀង អ្នកនាង មាស សុខសោភា ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថាជា សិល្បការិនីមួយរូបដែលមានទេពកោសល្យ ជំនាញនិងបទពិសោធន៍ចាស់វស្សាហើយនៅក្នុងអាជីពសិល្បៈ តាមរយៈសំឡេងដ៏ពិរោះផ្អែមរបស់អ្នកនាងច្រៀងបានគ្រប់ទម្រង់គ្រប់បែប ហើយទាំងបទចាស់ៗ និងបទថ្មីរបស់អ្នកនាងសុទ្ធតែទទួលបានសន្ទុះនៃការគាំទ្រខ្លាំងពីមហាជនទាំងក្មេងចាស់ ប្រុសស្រី ។

ទន្ទឹមគ្នានេះ តារាចម្រៀងអ្នកនាង មាស សុខសោភា តែងតែត្រូវបានសិស្សប្អូននៅក្នុងចង្កោមសិល្បៈចាត់ទុកជា Idol និងយកគំរូតាមថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង