អបអរសាទរ ខាត់ វៃហាំង ដែលទទួលបានពានតារាសម្ដែងឆ្នើមពីប្រទេសថៃ



សិល្ប៖
កាល​ពីពេល​ថ្មី​ៗ​នេះ តារា​សម្ដែងរាងខ្ពស់សង្ហា​​លោក​ ខាត់ វៃហាំង បាន​សម្តែង​នូវអារម្មណ៍​រំភើប​ខ្លាំង​ក្រោយ​ពី​ទទួល​បាន​ពាន់​រង្វាន់​តារា​ប្រុស​ដែល​កំពុង​មាន​ប្រជាប្រិយភា​ខ្លាំង​ពី​កម្មវិធី Global Leadership Summit 2023 ពីប្រទេសថៃ ។

ជាមួយគ្នានោះ​ពេល​ទទួល​បាន​ពានរង្វាន់ លោក ខាត់ វ៉ៃហាំង បាន​បង្ហាញ​ក្ដី​រំភើប​រីករាយ​យ៉ាង​ខ្លាំង​ដែល​ទទួល​​បាន​ពាន​រង្វាន់​ពី​កម្មពិធី​មួយ​នេះ ខណៈ​លោក​លើក​ឡើង​ថាខ្ញុំ​បាទ​ ខាត់​ វ៉ៃហាំង​ មាន​មោទកភាព​ក្នុងនាម​ជា​តារា​សម្តែង​តែ​ម្នាក់​គត់​ដែល​តំណាង​អោយ​សិល្បករ​របស់​កម្ពុជា​ចូលរួម​ និង​ទទួល​បាន​ពានរង្វាន់​ជា​តារា​ប្រុស​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​ពី​កម្មវិធី Global Leadership Summit 2023 » ។

ខណៈកន្លង​មក​លោក ខាត់​ វ៉ៃហាំង​ ត្រូវ​បាន​គេ​ដឹង​ថា​ លោក​​ជា​តារា​ប្រុស​ដែល​មាន​រូបរាង​ស្រស់​សង្ហា និង​មាន​សមត្ថភាព​នៅ​ក្នុង​ការងារ​សម្ដែង​ទាំង​ប្រភេទ​រឿង​ភាគ, រឿង​ដុំ​ ថត​បទ​ចម្រៀងនិង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជាដើម ៕

 

អត្ថបទដែលជាប់ទាក់ទង