ស៊ី​ន យូ​ប៊ី​ន​ ជាតារាខ្មែរដំបូងគេ ដែលបានអញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​មហោស្រពភាពយន្ត​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក



សិល្ប៖
តារា​សម្តែង​កញ្ញា ស៊ី​ន យូ​ប៊ី​ន ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោកដែល ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីតនៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ ខាង​មុខ​នេះ។

បើ​យោង​តាម​ការ​ប្រកាស​តាម​បណ្តាញ​សង្គម​ពី​កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់គ្រង​ការ​ចាក់​ផ្សាយ​នៃ​ស្ថានីយទូរទស្សន៍ PNN បាន​ឲ្យ​ដឹង​ថា«​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ ខាង​មុខ​នេះ តារា​សម្តែង​ភី​អិន​អិន កញ្ញា ស៊ីន យូ​ប៊ី​ន នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី Redsea Film Festivalនៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​កម្មវិធី​មហោស្រព​ភាពយន្ត​ធំ​ជាងគេ​នៅ​លើ​ពិភពលោក​»​។

គួរបញ្ជាក់ផងដែរថា នេះ​មិនមែន​ជា​លើក​ដំបូង​ឡើយ ដែល​តារា​សម្តែង​កញ្ញា ស៊ី​ន យូ​ប៊ី​ន បាន​បង្ហាញ​វត្ត​មាននៅ​លើ​ឆាក​អន្តរជាតិ​ល្បី​ៗ​តំណាង​ឲ្យ​អ្នកសិល្បៈ​ខ្មែរដោយនៅ​ក្នុង​នោះ​ នាង​ធ្លាប់​ដើរ​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​ម៉ាក​ល្បី​ៗ​នៅ​ក្នុង​កម្មវិធី​ធំ​មួយ នៅ​ក្នុង​ទីក្រុង​បារី​ស ប្រទេស​បារាំង​ផង​ដែរ ជា​ពិសេស​ទៀត​នោះ កញ្ញា ស៊ីន យូ​ប៊ី​ន បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ក្រោយ​ពី​នាង​បង្ហាញ​វត្តមាន​ម្ដងទៀត​លើ​ទឹកដី​អឺរ៉ុប
ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ដ៏​ល្បីល្បាញ​លើក​ទី​៧៦ របស់​បារាំង ដែល​ប្រមូលផ្ដុំ​ដោយ​តារា​ល្បី​ៗ​មក​ពី​ទូ​ទាំង​ពិភពលោក ។

អត្ថបទដែលជាប់ទាក់ទង