មាន សូនីតា ពោលថាចង់រៀបការដែរ ព្រោះតែរឿងមួយនេះ
សិល្ប៖ តារាសម្ដែងស្រីដែលមានរាងខ្ពស់ស្រឡះកញ្ញា មាន សូនីតា នៅមួយរយៈចុងក្រោយនេះសង្កេតឃើញថា ជីវិតការងារសិល្បៈរបស់នាងហាក់មានការមមាញឹកជាខ្លាំង និងតែងតែឃើញវត្តមាននាងចូលរួមក្នុងកម្មវិធីតូចធំនានាផងដែរ ។
ងាកមកជីវិតឯកជនរបស់នាងវិញ ដោយជារឿយៗតែងឃើញតារាស្រីរូបនេះធ្វើដំណឹងកម្សាន្តទៅលេងនៅឯក្រៅប្រទេស និងទិញរបស់ប្រើប្រាស់ម៉ាក Brand ជាច្រើន ចំពោះតារាស្រីរូបនេះក៏មិនទាន់ដែលបង្ហាញថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ណានៅឡើយទេ ។
ដោយឡែកស្រាប់តែនៅថ្មីៗនេះ បានឃើញតារាសម្ដែងស្រីស្អាតកញ្ញា មាន សូនីតា បង្ហោះរូបភាពមួយសន្លឹក ដែលបានចូលរួមក្នុងកម្មវិធីមង្គលការរបស់តារាចម្រៀងប្រុសលោក អ៊ួង សូរិយា ម្ចាស់បទ នឹកអូនបានត្រឹមស្រមៃ និងបានភ្ជាប់ជាមួយសារដោយរៀបរាប់ថា « ទៅការ crush ជាមិត្តរៀននៅសាលាផង ជាមិត្តសិល្បៈផង សរុបគេមានគូអស់ហើយ ឃើញគេរៀបការចង់តែរៀបការដែរ » ។
គួរំឭកផងដែរថា តារាចម្រៀងលោក អ៊ួង សូរិយា បានចូលរោងការជាមួយកូនក្រមុំឈ្មោះ រ័ត្ន ពិសី កាលពីថ្ងៃទី ១៥, ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ៕