អ្នកនាង ស្រីអូន លើកឡើងប៉ុន្មានចំណុចនេះ ក្រោយផ្ទុះការចាប់អារម្មណ៍ដែលអ្នកនាងបានចូលរួមក្នុងពិធីមង្គលការលោកស្រី ទ្រី ដាណា



សិល្ប៖
ពិតណាស់នៅក្នុងកម្មវិធីមង្គលការរបស់លោកស្រី ទ្រី ដាណា ដែលបានរៀបចំឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅក៏មានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗ និងអ្នកជំនួញនៅលើអនឡាញជាច្រើន ក្នុងនោះក៏បានឃើញនូវវត្តមានរបស់អ្នកនាង ស្រីអូន បានចូលរួមផងដែរ ។

តាមរយៈវត្តមានរបស់អ្នកនាង ស្រីអូន នេះត្រូវបានមហាជនអ្នកលេងនៅលើបណ្តាញសង្គមជាច្រើនបានផ្ទុះការចាប់អារម្មណ៍ជាយ៉ាងខ្លាំង ដែលបានឃើញអ្នកនាងថតរូបយ៉ាងស្និទ្ធស្នាលជាមួយ លោកស្រី ទ្រី ដាណា។

ជាមួយគ្នានោះស្រាប់តែអ្នកនាង ស្រីអូន ក៏បានបង្ហោះរូបមួយសន្លឹកជាមួយលោកស្រី ទ្រីដាណា និងបានភ្ជាប់មកជាមួយសារ ២០ ចំណុចថា ៖
-កេីតមកជាមនុស្សស្រីរស់នៅលេីផែនដីដ៏ធំមួយនេះគឺត្រូវរឹងមាំ
-ចេះស្រលាញ់មនុស្សជុំវិញខ្លួន
-ចេះអត់អោន លេីកលែង អភ័យ សណ្ដោស
-ចេះផ្ដល់ស្នាមញញឹមដេីម្បីលេីកទឹកចិត្ត
-ចេះជួយយកអាសារដោយមិនទាមទារការតបស្នង
-ចេះពន្លត់កំហឹង រំងាប់អារម្មណ៍ក្រោដ
-ចេះរៀនទទួលស្គាល់ការពិត
-ចេះអត់ធ្មត់ ទ្រាំជាមួយនិងបញ្ហា
-ចេះវិនិច្ឆ័យដោយសតិបញ្ញា
-ចេះបិតភ្នែក បិតត្រចៀក បិតមាត់ តាមកាលៈទេសៈនៃរឿង
-ចេះផ្ដល់ឱកាសឲ្យខ្លួនឯង និង មនុស្សជុំវិញខ្លួន
-ចេះលេីកទឹកចិត្តខ្លួនគ្រប់កាលៈទេសៈ
-ចេះហ្វឹកហាត់ផ្លូវចិត្តខ្លួនឯងឲ្យរឹងមាំ
-ចេះហ៊ានប្រឈមជាមួយការពិត
-ចេះមានភាពក្លាហានដោះស្រាយជាមួយបញ្ហា
-ចេះមានទំនួលខុសត្រូវច្បាស់លាស់
-ចេះដឹកនាំជីវិតខ្លួនឯងឲ្យមានក្ដីសុខពិតប្រាកដ
-ចេះជូតទឹកភ្នែកខ្លួនឯងពេលយំរួច
-ចេះញញឹមពេលដែលជួបបញ្ហាដ៏ធ្ងន់ធ្ងរបំផុតផ្ញេីរជូនស្រ្តីដែលរឹងមាំគ្រប់រូប ទោះសម្ពាយជីវិតធ្ងន់ គ្មានអ្នកអាណិត គ្មានអ្នកយល់ក៏យេីងនៅតែមានឈ្មោះថាជាស្ត្រីរឹងមាំដែរ ដឹងទេយេីងមានកម្លាំងចិត្តខ្លាំង      បំផុតនៅពេលដែលមានមនុស្សស្រីម្នាក់មកប្រាប់យេីងថា បងរឹងមាំណាស់ ខ្ញុំនឹងយកគំរូរតាមបង នេះហេីយជាស្ត្រីរឹងមាំគ្រប់រូបនៅតែរឹងមាំបានទោះនាងកំពុងតែយំក៏ដោយ
-ជូនពរបងស្រីមានស្នាមញញឹម សុភមង្គល ពេញមួយជីវិត ៕

អត្ថបទដែលជាប់ទាក់ទង