សង្ហាណាស់ ! លោក លាវ វេងហួរ ជាម្ចាស់ជ័យលាភី Mister Friendship Cambodia 2023



សិល្ប៖
ក្រោយពីការប្រកួតអស់រយៈពេលជាច្រើនខែកន្លងមក ពេលនេះកម្មវិធីប្រកួតបរុសឯក Mister Friendship Cambodia 2023បានរកឃើញម្ចាស់ជ័យលាភីហើយ គឺបានទៅលើកម្លោះសង្ហា លាវ វេងហួរ ដែលជាគ្រូបង្វឹកហាត់ប្រាណ និងជាតារាបង្ហាញម៉ូដ ។

តាមរយៈការដែល លោក លាវ វេងហួរ ជាម្ចាស់ជ័យលាភី Mister Friendship Cambodia 2023 នេះមហាជនអ្នកគាំទ្រក៏បានសម្ដែងនូវអារម្មណ៍រំភើប ចំពោះលទ្ធផលមួយនេះ ព្រោះថាលោក លាវ វេងហួរ គឺពិតជាសាកសម ដោយមានទាំងសមត្ថភាព និងរូបសម្រស់ដែលអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អថែមទៀតផង ។

ជាមួយគ្នានោះលោក លាវ វេងហួរ ​ក៏បានបង្ហាញអារម្មណ៍បែបនេះក្រោយទទួលបានជ័យលាភី ” ជាប់ហើយបងប្អូនជាប់ហើយ​!ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅសម្រាប់ការគាំទ្រពីអ្នកទាំងអស់គ្នា ព្រោះថាបើគ្មានការលើកទឹកចិត្តនិងការណែនាំពីបងប្អូនទាំងអស់គ្នាទេគឺខ្ញុំច្បាស់ថាមិនធ្វើបានល្អដល់ថ្នាក់នេះទេ ជំហានបន្ទាប់គឺខ្ញុំត្រៀមខ្លួនដើម្បីតំណាងប្រទេសយើងនៅឆាកអន្តរជាតិ​ ” ៕

អត្ថបទដែលជាប់ទាក់ទង