ដឹងតែកក្រើកឆាកហើយ ! តារាចម្រៀងរ៉េបលោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស នឹងមានវត្តមានក្នុងមហាព្រឹត្តិការណ៍វប្បធម៌រាត្រីចងចាំឆ្នាំ២០២៣



សិល្ប៖
មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ ការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី ​និងអរូបី ព្រមទស្សនីយភាពសិល្ប:ចម្រុះជាច្រើនទម្រង់ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏នឹងមានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីទាំងក្នុងនិងក្រៅប្រព័ន្ធជាង៣០០នាក់។

ចំពោះមហាព្រឹត្តិការណ៍«រាត្រីចងចាំ» នេះដែរ នឹងផ្សាយជូនទស្សនានៅរាត្រីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងដើម្បីអបអរសាទរពិធីបុណ្យរម្លឹកគុណអង្គរផងដែរ ។

ដោយនៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ក៏នឹងមានវត្តមានរបស់តារាចម្រៀងរ៉េបលោក ជី ដេវីត និង​ អ្នកនាង ទេព បូព្រឹក្ស ចូលរួមច្រៀង និង សម្ដែងផងដែរ ដូច្នេះបងប្អូនអាចអញ្ជើញចូលរួមទស្សនាបានដោយសេរីនៅក្នុងបរិវេណព្រះលានជល់ដំរី ចាប់ពីវេលាម៉ោង១៧:០០ ល្ងាចតទៅ ។

គួរបញ្ជាក់ថា មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប:វប្បធម៌ដ៏អស្ចារ្យ “រាត្រីចងចាំ លើកទី៤” ឆ្នាំ២០២៣ នេះគឺរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការដោយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

ប្រភព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:  និង រាត្រីចងចាំ – Memorial Night

អត្ថបទដែលជាប់ទាក់ទង