អតីតបេក្ខភាព Miss Grand Cambodia 2023 ម៉ៅ ប៊ុនសក្ខ័រង្សី បង្ហើបថានឹងចូលរួមប្រកួតម្ដងទៀត



សិល្ប៖
កម្មវិធី Miss Grand Cambodia ឆ្នាំ ២០២៤ កំពុងតែបើកទទួលអ្នកចូលរួម និងទិញសិទ្ធិគ្រប់គ្រងកញ្ញាឯកដ៏អស្ចារ្យទូទាំងរាជធានី ខេត្ត ក្រុង ក៏ដូចជាចាប់ផ្ដើមបើកប្រកាសជាផ្លូវការហើយថាកំពុងតែទទួលពាក្យចូលរួមប្រឡងកញ្ញាឯកនេះ ។

ជាមួយគ្នានោះក៏បានឃើញគណនី Facebook របស់អតីតបេក្ខភាព MGC 2023 ម៉ៅ ប៊ុនសក្ខ័រង្សី ដែលតំណាងឲ្យខេត្តព្រះវិហារ បានបង្ហោះសារឲ្យដំរួយថាចង់ចូលរួមប្រឡងក្នុងកម្មវិធីកញ្ញាឯកជាថ្មីម្ដងទៀត ដោយក្នុងខ្លឹមសារនោះបានសរសេរថា ” ស្រកសល់ 48 គីឡូ Supportអត់បើ Back Miss grand phnom penh ? ” ។

គួរបញ្ជាក់ផងដែរថា នៅបច្ចុប្បន្ននេះវិស័យបវរកញ្ញា ក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការគាំទ្រខ្លាំង និងកាន់តែរីកចម្រើនខ្លាំងឡើងៗ មិនចាញ់ប្រទេសជិតខាងប៉ុន្មានទេ ៕

អត្ថបទដែលជាប់ទាក់ទង