លោក ហ៊ុយ យ៉ាឡេង ពោលសរសើរនិងអរគុណ ស៊ីន យូប៊ីន ដែលតែងតែលើកស្ទួយអ្វីជាខ្មែរ បង្ហាញទៅអន្តរជាតិ



សិល្ប៖
ពិតណាស់តារាសម្ដែងល្បីឈ្មោះកញ្ញា ស៊ីន យូប៊ីន ត្រូវបានគេអញ្ចើញឲ្យចូលរួមក្នុងនៅ​មហោស្រព​ភាពយន្ត​ដ៏​ធំ​ជាងគេ​នៅ​លើ​ពិភពលោក លើទឹកដីប្រទេសអា​រ៉ា​ប៊ី​សា​អូឌីត កាលពីថ្ងៃទី​ ០៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ តាមរយៈការបង្ហាញខ្លួនរបស់ កញ្ញា ស៊ីន យូប៊ីន នៅលើឆាកអន្តរជាតិ ដោយនា​ងបានគ្រងឈុតដ៏ស្រស់ស្អាត មានរំលិចនូវអក្សរ និងលេខរបស់ខ្មែរ នៅលើរ៉ូបយ៉ាងទាកទាញ ពិតជាប្លែកនិងអស្ចារ្យ ។

ទន្ទឹមគ្នានោះក៏បានឃើញគណនី Facebook របស់ផលិករល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបង្ហោះរូបភាពរបស់ កញ្ញា ស៊ីន យូប៊ីន និងបានភ្ជាប់មកជាមួយសំណេរថា” ជាតារាខ្មែរត្រូវមានគំនិតមនសិការខ្មែរ លើកស្ទួយអ្វីជាខ្មែរ ខ្ញុំសង្កេតឃើញគាត់ បានខិតខំប្រឹងប្រែងបង្ហាញអន្តរជាតិឲ្យបានដឹងថាយើងមកពីណា នេះជាកតព្វកិច្ចដែលកូនខ្មែរគ្រប់រូបត្រូវធ្វើ ក្នុងនាមជាកូនខ្មែរត្រូវប្រឹងលើកតម្កើងជាតិយើង អរគុណយូប៊ីន និងអ្នកឆ្នៃម៉ូតនេះពិតជាប្លែកនិងអស្ចារ្យ ” ។

គួរបញ្ជាក់ផងដែរថា នេះ​មិនមែន​ជា​លើក​ដំបូង​ឡើយ ដែល​តារា​សម្តែង​កញ្ញា ស៊ី​ន យូ​ប៊ី​ន បាន​បង្ហាញ​វត្ត​មាននៅ​លើ​ឆាក​អន្តរជាតិ​ល្បី​ៗ​តំណាង​ឲ្យ​អ្នកសិល្បៈ​ខ្មែរដោយនៅ​ក្នុង​នោះ​ នាង​ធ្លាប់​ដើរ​បង្ហាញ​ម៉ូ​ដ​សម្លៀក​បំពាក់​ម៉ាក​ល្បី​ៗ​នៅ​ក្នុង​កម្មវិធី​ធំ​មួយ នៅ​ក្នុង​ទីក្រុង​បារី​សប្រទេស​បារាំង​ផង​ដែរ ជា​ពិសេស​ទៀត​នោះ កញ្ញា ស៊ីន យូ​ប៊ី​ន បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍ ក្រោយ​ពី​នាង​បង្ហាញ​វត្តមាន​ម្ដងទៀត​លើ​ទឹកដី​អឺរ៉ុប
ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​ដ៏​ល្បីល្បាញ​លើក​ទី​៧៦ របស់​បារាំង ដែល​ប្រមូលផ្ដុំ​ដោយ​តារា​ល្បី​ៗ​មក​ពី​ទូ​ទាំង​ពិភពលោក ។

អត្ថបទដែលជាប់ទាក់ទង