តារាចម្រៀង ខៀវ ដាឡិច កំពុងត្រៀមខ្លួនចូលសិល្បៈជាថ្មី ក្រោយបាត់មួយរយៈពេលធំ

សិល្ប៖ ក្រោយស្ងាត់ពីអាជីពជាអ្នកចម្រៀងអស់មួយរយៈពេលធំ ដោយនៅពេលថ្មីៗកន្លងទៅនេះ ស្រាប់់តែទទួលបាននូវដំណឹងថា តារាចម្រៀង ខៀវ ដាឡិច ម្ចាស់បទ «ប្រពន្ធលួចលាក់» នឹងវិលត្រឡប់ចូលក្នុងវិស័យចម្រៀងជាថ្មី និងមានស្នាដៃបទថ្មីៗត្រៀមចេញសម្រាប់បម្រើអារម្មណ៍ទស្សនិកជនថែមទៀតផង។

បើយោងតាមរយៈប្រភពពីតារាចម្រៀងស្រី ខេង សម្ផស្ស បានបង្ហោះរូបភាពចំនួន ៤ សន្លឹក និងភ្ជាប់មកជាមួយសារបានឲ្យដឹងថា « បងស្រី ខៀវ ដាឡិច និង ចេញបទថ្មីរួមគ្នាជាមួយ និងនាងខ្ញុំគឺបទ ប្ដីចែសង្សារខ្ញុំ សូមជួយគាំទ្រផងណាបងប្អូនក្នុងពេលឆាប់ៗនេះ  » តាមរយៈដំណឹងនៃការវិលត្រឡប់របស់តារាចម្រៀង ខៀវ ដាឡិច នេះបានធ្វើឲ្យមហាជនអ្នកគាំទ្រនាងមួយចំនួនកំពុងទន្ទឹងរង់ចាំវត្តមានរបស់នាងជាមួយស្នាដៃបទចម្រៀងថ្មីៗផងដែរ។

គួរបញ្ជាក់ផងដែរ​ថា ខៀវ ដាឡិច កន្លមកធ្លាប់បានសាងភាពល្បីល្បាញជាច្រើនឆ្នាំលើវិស័យចម្រៀង ដែលគ្រប់បទនីមួយៗរបស់នាងគឺតែងតែទទួលបានសន្ទុះនៃការគាំទ្រ និងការពេញចិត្តជាច្រើនពីសំណាក់ទស្សនិកជន ។​

 

អត្ថបទដែលជាប់ទាក់ទង