ផ្ទុះការចាប់អារម្មណ៍ ក្រោយអ្នកនាង ខាត់ សួស្ដី ច្នៃប៉ារ៉ូលច្រៀងបទ Call Me PAPA របស់ ឧកញ៉ា ខេមរៈ សិរីមន្ត
សិល្ប៖ កាលពីថ្មីៗនេះមហាជនអ្នកនិយមអ្នកលេងនៅលើបណ្ដាញសង្គម ទាំង Facebook និង Tiktokកំពុងតែផ្ទុះការចាប់ខ្លាំងជាមួយ អ្នកអ្នកនាង ខាត់ សួស្ដី តាមរយៈបទចម្រៀងមួយដែលអ្នកនាងបានច្នៃប៉ារ៉ូលច្រៀងពីបទ Call Me PAPA របស់ ឧកញ៉ា ខេមរៈ សិរីមន្ត ទៅជាចង្វាក់ក្បាច់ ដែលធ្វើឲ្យបទចម្រៀងមួយនេះ ស្ដាប់ហើយទទួលបានរសជាតិថ្មីមួយបែប និងអាចយកមករាំលេងកម្សាន្តបានថែមទៀងផង ។
តាមរយៈការច្រៀងបទ Call Me PAPA ដែលបានច្នៃប៉ារ៉ូល របស់អ្នកនាង ខាត់ សួស្ដី នេះដែរ គឺពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយក្នុងនោះក៏មានមហាជនអ្នកគាំទ្រជាច្រើនបានលើកឡើង ព្រមទាំងសរសើរមិនដាច់ពីមាត់ចំពោះទេពកោសល្យ និងភាប៉ិនប្រសប់ក៏ដូចជាភាពច្នៃប្រឌិតនូវអ្វីដែលថ្មីហើយប្លែក សម្រាប់ជូនអ្នកគាំទ្រស្ដាប់កម្សាន្តអារម្មណ៍ ។
ទន្ទឹមគ្នានោះក៏មតិមួយបានលើកឡើង និងចោទជាសំណួរទៅកាន់អ្នកនាង ខាត់ សួស្ដី ក្រោយបានស្ដាប់បទចម្រៀងច្នៃប៉ារ៉ូលនេះហើយ ថា ” តម្លៃភ្លេងបុរាណនៅឯណាបើអញ្ចឹង ? មិនរង់ចាំយូរអ្នកនាង ខាត់ សួស្ដី ក៏បានតបទៅវិញបែបនេះ ” ខ្ញុំអត់បានយកភ្លេងបុរាណបញ្ចូលទេបង គ្រាន់តែយកចង្វាក់ក្បាច់យកមកដដែលច្នៃប៉ារ៉ូលទេ ប្អូនចង់សួរបងថា ចង្វាក់ក្បាច់ឲឡូវមានអ្នកចង់រាំទេ ? ។
គួររំឭកផងដែរថា កាលពីពេលកន្លងមកអ្នកនាង ខាត់ សួស្ដី ក៏ធ្លាប់បានច្នៃប៉ារ៉ូលបទចម្រៀងបទ 20 Out Now របស់តារាចម្រៀង ទេព ពិសដ្ឋ ម្ដងរួចហើយ អំឡុងពេលនោះក៏ទទួលបានសន្ទុះនៃការគាំទ្រខ្លាំងដែរ ដោយគ្រាន់តែផុសក្នុងរយៈពេលមិនដល់មួយថ្ងៃផង ទទួលបានការចូលទស្សនារហូតទៅដល់ ១ លានដង ៕