ម៉ានិត និង មាន សូនីតា រួមគ្នាធ្វើរឿងដ៏អស្ចារ្យមួយពីតំបន់ទេសចរណ៍នានានៅកម្ពុជា

សិល្ប៖ កាលពីពេលថ្មីកន្លងទៅនេះ​ តារាចម្រៀង Original Song និងជាអ្នកនិពន្ធសៀវភៅ លោក ម៉ានិត បានប្រកាសថានឹង រួមដៃគ្នាជាមួយរាជិនីក្រមាកញ្ញាមាន សូនីតា កំពុងត្រៀមបង្ហាញស្នាដៃក្នុងផលិតកម្មវិធីមួយនៅកម្ពុជា ។

ជាមួយគ្នានោះ លោក ម៉ានិត ក៏បានឲ្យដឹងដែរថា កម្មវិធីដែលត្រៀមនឹងបង្ហាញនោះមានឈ្មោះថា ” កម្ពុជាឋានសួគ៌លើដី ” គឺជាកម្មវិធីដែលនាំយកមកនូវការបង្ហាញជូនពីតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅកម្ពុជាមកបង្ហាញជូនមហាជនទស្សនា ។

តាមរយៈការប្រកាសនូវដំណឹងមួយនេះដែរ ក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំមើលផងដែរថា តើនឹងមានព្រឹត្តិការណ៍ពិសេសអ្វីខ្លះ ដោយក្នុងនោះក៏មតិរបស់អ្នកគាំទ្រម្នាក់បានលើកឡើងថា ” សង្ឃឹមថាកម្មវិធីនេះ នឹងអាចមានជាភាសាអង់គ្លេសដែរ ឬយ៉ាងហោចណាស់ក៏មាន Subtitle ជាភាសាអង់គ្លេសដើម្បីឲ្យពិភពលោកស្គាល់ទឹកដីកម្ពុជាកាន់តែច្រើន មានទេសចរអន្តរជាតិច្រើនជាងមុន ។

ភ្ជាប់មកជាមួយនូវដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះដែរ លោក ម៉ានិត ក៏បានរៀបរាប់នៅក្នុងគណនី Facebook របស់លោកដោយបញ្ជាក់ពីកម្មវិធីថា ៖ពេលវេលាដ៏រំភើបបានមកដល់ហើយ សូមស្វាគមន៍មកកាន់ កម្ពុជាឋានសួគ៌លើដី! ពួកយើងនឹងនាំអារម្មណ៍លោកអ្នកទៅដើរលេងលុកលុយស្រុកខ្មែរដោយ Hostsទាំងពីររបស់យើងគឺកញ្ញា មានសូនីតា និង លោកម៉ានិត ដើម្បីចែករំលែកពីភាពសម្បូរបែបនៃតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំណើតរបស់ពួកគាត់ រួមបញ្ចូលទាំងបទចម្រៀងនិពន្ធថ្មីតំណាងខេត្តនីមួយៗ អាហារតាមតំបន់ វប្បធម៌ ប្រពៃណីផ្សេងៗនិងជីវិតប្រជាជនខ្មែរតាមតំបន់នីមួយៗ រួមជាមួយនឹងសំណើច ហើយក៏ទឹកភ្នែកទឹកសំបោរពិតៗមិនបំភ្លៃ ។ចាំមើលសប្ដាហ៍ក្រោយណា ថាតើខេត្តដំបូងរបស់ពួកយើងជាខេត្តអ្វី ? ចង់បរិយាកាសបែបណា ក៏ខ្មែរយើងមានដែរ! ៕​

អត្ថបទដែលជាប់ទាក់ទង