ប្លែកខ្លាំង! ចែឡេង ប្រែកាយជានារីសក់ខ្លីក្នុងរឿងភាគថ្មី



សិល្ប៖
ស្ថានីយទូរទស្សន៍ហង្សមាស ទើបតែបញ្ចេញភាពយន្តភាគថ្មីដែលផ្ដល់នូវសំណើច និងភាពស្រស់ស្រាយ ស្នេហាបែបកំប្លុកកំប្លែង ដែលមានចំណងជើងថា«ប្រពន្ធសក់ខ្លី»ដែលប្រជុំដោយតារាសម្ដែងឆ្នើមៗ ពោរពេញទៅដោយទេពកោសល្យជាច្រើនរូប ជាពិសេសក៏វត្តមានរបស់តួឯកស្រី ចែឡេង ដែលប៉ះគ្នាជាមួយតួឯកប្រុស លោក ទ្រី ដារ៉ាវុធ ផងដែរ។

បើយោងតាមរយៈហ្វេសប៊ុកផេក Hang Mease Khmer Drama បានបង្ហាញរូបភាព Poster ភាពយន្តភាគថ្មី គឺរឿង «ប្រពន្ធសក់ខ្លី»ដែលដឹកនាំសម្ដែងដោយលោក ខេមរៈ ដារ៉ា កំពុងចាក់ផ្សាយឲ្យទស្សនិកជនទស្សនា នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវត្តមានរបស់ ចែឡេង ដែលដើរតួជានារីសក់ខ្លី បែបក្រមិចក្រមើម កំប្លុកកំប្លែង ខុសពីភាពយន្តមុនៗដែលនាងធ្លាប់សម្ដែង និងប៉ះជាមួយតួប្រុសកំលោះសង្ហា ទ្រី ដារ៉ាវុធ ដែលធ្វើជាប្ដីប្រពន្ធ និងគ្នានៅក្នុងរឿងមួយនេះ។

គួររំឭកផងដែរថា តួឯកស្រី ចែឡេង ធ្លាប់ចូលរួមសម្ដែងជា តួឯកស្រី ក្នុងរឿងមិត្តភ័ក្រ្តទាក់ស្នេហ៍ កាលពីអំឡុងឆ្នាំ ២០១៧ តាមរយៈរឿងមួយនេះដែរ ចែឡេង ពិតជាទទួលការគាំទ្រជាខ្លាំងពីសំណាក់មហាជន ៕

អត្ថបទដែលជាប់ទាក់ទង